(ម៉ុងតេវីដេអូ)៖ អតីតខ្សែបម្រើក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ Fabian O'Neill ដែលធ្លាប់លេងឲ្យក្លិប Cagliari និង Nacional នោះ បានស្លាប់ហើយ នៅថ្ងៃអាទិត្យ ក្នុងវ័យ ៤៩ឆ្នាំ។ នេះបើតាមសហព័ន្ធបាល់ទាត់អ៊ុយរូហ្គាយបានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

សារព័ត៌មាន ESPN បានរាយការណ៍ថា លោក O'Neill ត្រូវបានបញ្ជូនទៅកាន់ម​​ន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានដួលសន្លប់ដោយមានការហូរឈាម ដោយសារតែជំងឺថ្លើមរុំារ៉ៃ។

អតីតខ្សែបម្រើរូបនេះធ្លាប់លេង ១៩លើកសម្រាប់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និងជាផ្នែកមួយនៃក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ 2002 World Cup នៅកូរ៉េខាងត្បូង និងជប៉ុន បើទោះបីជាលោកមិនបានចូលលេងក៏ដោយ៕