(កំពង់ស្ពឺ)៖ ដោយស្រលាញ់ការសិក្សា និងដើម្បីលើកទឹកចិត្តដល់ប្អូនៗឲ្យខំប្រឹងរៀនសូត្រ ឲ្យបានពូកែ អតីតសិស្សវិទ្យាល័យកំពង់ស្ពឺ, លោក អ៉ឺវ សារិន ម្ចាស់ក្រុមហ៊ុន ប៊ីចេង និងម្សៅស៊ុបឆេហ្វ៥៥ បានបានឧបត្ថម្ថវិកាដល់ប្អូនៗ ដែលជាសិស្សប្រលងមធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A របស់វិទ្យាល័យកំពង់ស្ពឺចំនួន៧នាក់ ក្នុងម្នាក់ៗថវិកា២លានរៀល។

ការឧបត្ថម្ភនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកបវេនសកាលថ្មី សម្រាប់ឆ្នាំ២០២២-២០២៣ ស្ថិតនៅក្នុងវិទ្យាល័យកំពង់ស្ពឺតែម្តង ដែលវិទ្យាល័យកំពង់ស្ពឺ ស្ថិតនៅតាមបណ្តាលផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងនោះលោកគ្រូអ្នកគ្រូដែលបង្រៀននៅទីនោះ ជាច្រើននាក់ ក៏ទទួលបានការដូរសម្រាប់ឆ្នាំថ្មី ពីលោក អ៉ឺវ សារិនផងដែរ។

លោក អ៉ីវ សារិន ជាអតីតសិស្សនៅវិទ្យាល័យកំពង់ស្ពឺ នៅឆ្នាំ១៩៩៨ ក្នុងនោះដែរ លោកក៏សូមថ្លែងអំណរគុណ ចំពោះលោកគ្រូអ្នកគ្រូដែលបានបង្រៀនគាត់ ឲ្យក្លាយជាកូនល្អមនុស្សល្អមានចំណេះដឹងអាចជួយសង្គមគ្រួសារ និងសង្គមជាតិបាន តាមរយៈក្រុមហ៊ុន ប៊ីចេង និងម៉្សៅស៊ូបឆេហ្វ៥៥របស់លោក ដែលបានផ្តល់ការងារឲ្យបងប្អូនជាច្រើននាក់ កំពុងបម្រើការងារនៅទីនោះ។

លោកក៏សូមផ្តាំផ្ញើដល់ប្អូនៗដែលកំពុងសិក្សា ធ្វើយ៉ាងខំប្រឹងរៀនសូត្រឲ្យបានល្អ ដើម្បីយកចំណេះដឹងទាំងនេះ ទៅបម្រើដល់សង្គមគ្រួសារ និងសង្គមជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ ដែលសម្តេចបានលះបង់កម្លាំងកាយកម្លាំងចិត្ត ដើម្បីរកសន្តិភាពប្រទេសមួយនេះ បានមានមុខស្មើមាត់លើឆាកអន្តរជាតិ។

លោកថា ដោយសារតែការដឹកនាំមានសន្តិភាពនេះហើយ ទើបប្អូនអាចមានសាលាល្អ ដើម្បីរៀនសូត្រ ហើយលោកក៏សង្ឃឹមថាប្អូនៗទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីល្បែងអប្បាយមុខទាំងពួង ដើម្បីក្លាយជាទំពាំងដែលល្អ ក្នុងសង្គមសន្តិភាពមួយនេះ។

ថវិកាដែលឧបត្ថម្ភប្អូនៗដែលជាសិស្សពូកែប្រលងបាននិទ្ទេស A គឺជាការរួមចំណែករបស់អតិថិជន ដែលបានប្រើប្រាស់ និងគាំទ្រលើផលិតផលប៊ីចេង និងម្សៅស៊ុបឆេហ្វ៥៥ផងដែរ ហើយម្សៅស៊ូបឆេហ្វ៥៥ និងប៊ីចេញ បានការទទួលស្គាល់ផ្នែកគុណភាព ពីនាយកដ្ឋានចំណីអាហារ និងឱសថ FDA ពីប្រទេសថៃ និងទទួលស្គាល់ពីវិទ្យាស្ថានស្តង់ដារ របស់ប្រទេសកម្ពុជាផងដែរ៕