(ឡុងដ៍)៖ ក្លិបបាល់ទាត់ Chelsea បាននឹងកំពុងបន្តការពិភាក្សាគ្នាជាមួយក្លិប Benfica ស្តីពីការចុះកិច្ចសន្យានាំយកខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Enzo Fernandez។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។
កីឡាករវ័យ ២១ឆ្នាំខាងលើនេះបានឈ្នះពានរង្វាន់ World Cup ដែលបានចូលរួមជាមួយក្លិបព័រទុយហ្គាល់ Benfica កាលពីខែសីហារូបនេះ ត្រូវបានដាក់តម្លៃផ្ទេរចេញប្រមាណ ១០៦លានផោន។
ការពិភាក្សាបាននឹងកំពុងធ្វើឡើង ស្តីពីទំហំនៃតម្លៃផ្ទេរ និងការរៀបចំកិច្ចសន្យា។
សូមជម្រាបថា តោខៀវ Chelsea កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាងលីគកំពូលអង់គ្លេស Premier League។ ពួកគេមិនទាន់មានជ័យជម្នះនោះទេ ក្នុងការប្រកួតក្រៅទឹកដីនៅ Premier League នៃការប្រកួត ៥លើកចុងក្រោយនេះ៕