(ឡុងដ៍)៖ ក្លិបបាល់ទាត់ផ្នែកនារី Tottenham Hotspur បានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Bethany England មកពីក្លិប Chelsea នៅថ្ងៃពុធជាមួយនឹងសារព័ត៌មាន Daily Mail បានរាយការណ៍ថា ក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុង London មួយនេះ បានចំណាយតម្លៃកំណត់ត្រានៅអង់គ្លេស ពោលគឺ ២៥០,០០០ផោន (៣០១,០០០ដុល្លារ) សម្រាប់ខ្សែប្រយុទ្ធរូបនេះ។
ការផ្ទេររបស់អង់គ្លេសដែលបានបំបែកកំណត់ត្រាកាលពីពេលមុន គឺ ២០០,០០០ផោន ដែលបានចំណាយដោយក្លិប Chelsea ដើម្បីទិញយកកីឡាការិនី Lauren James មកពីក្លិប Manchester United ក្នុងឆ្នាំ២០២១។
កីឡាការិនី England បានស៊ុតបញ្ចូលទី ៧៤គ្រាប់ក្នុងការបង្ហាញខ្លួន ១៦៣ប្រកួត សម្រាប់ Chelsea អំឡុងពេលការលេង ៧ឆ្នាំរបស់នាង ប៉ុន្តែបានលេងត្រឹមតែ ៦លើកប៉ុណ្ណោះក្នុងរដូវកាលនេះ។
កីឡាការិនីវ័យ ២៨ឆ្នាំរូបនេះ បានចូលរួមជាមួយ Tottenham លើកិច្ចសន្យា ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦។
Tottenham បានចាញ់ ៤ប្រកួតជាប់ៗគ្នាហើយក្នុងលីគ WSL និងរកបានគ្រាប់បាល់១១គ្រាប់ នៅ ៩ប្រកួតក្នុងលីគ៕