(ភ្នំពេញ)៖ ក្រុមហ៊ុន Sting Cambodia ដែលជាសមាជិកនៃ PepsiCo តែងទទួលបានការកោតសរសើរចំពោះការគាំទ្រដល់សិល្បករកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីខួបទូតសុច្ឆន្ទៈរយៈពេលបីឆ្នាំសម្រាប់សិល្បករចម្រៀង ជី ដេវីដ នៅសណ្ឋាគារ Hyatt Regency Phnom Penh និងបានធ្វើឱ្យតារាចម្រៀងរ៉ែប ដ៏ល្បីល្បាញរូបនេះភ្ញាក់ផ្អើលនឹងកាដូនាឡិកាដៃម៉ាក Rolex ដែលមានតម្លៃ ២៣ ០០០ដុល្លារ សម្រាប់អបអរភាពជោគជ័យដែលលោកសម្រេចបានក្នុងវិថីសិល្បៈជាមួយ Sting Cambodia ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។
ក្នុងនាមជាទូតសុឆន្ទៈរបស់ Sting Cambodia លោក ជី ដេវីដ បានទទួលការគាំទ្រជាប្រចាំពីក្រុមហ៊ុន ភេសជ្ជៈមួយនេះ ក៏ព្រោះតែលោកបានបង្ហាញនូវទេពកោសល្យក្នុងការបង្កើតតន្រ្តីថ្មីមួយសម្រាប់កម្ពុជា។ សិល្បករចម្រៀងរ៉េបរូបនេះ បានកសាងនូវភាពជោគជ័យជាច្រើនក្នុងអាជីពសិល្បៈរបស់លោក ដោយគិតចាប់ពីការប្រគំតន្រ្តីទោលក្នុងសាល ដែលមានឈ្មោះថា «G-Devith x Sting» ឈានទៅការសម្ពោធអាល់ប៊ុមចម្រៀង ថ្មីមួយក្រោមចំណងជើងថា «Passion» កាលពីខែកក្កដា ឆ្នាំ២០២២ និងជាពិសេសកម្មវិធី Family Friend Fan Party (FFF Party)។
នៅក្នុងខែតុលា ឆ្នាំ២០២២ លោក ជី ដេវីដ មើលឃើញក្តីសុបិនដ៏ធំបំផុតរបស់លោកក្លាយជាការពិតនៅពេលដែលក្រុមហ៊ុន Sting Cambodia បានឧបត្ថម្ភដល់ការប្រគំតន្ត្រីដែលមានឈ្មោះថា «Passion The Album Concert by Sting MusicVerse»។ នោះជាបទពិសោធនៃការប្រគំតន្ត្រីតែមួយគត់គ្មានពីរ មិនមែនសម្រាប់តែសិល្បកររ៉ែបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់អ្នកស្រឡាញ់តន្ត្រីកម្ពុជាផងដែរ។ ការប្រគំតន្រ្តីនេះបានទាក់ទាញអ្នកទស្សនាផ្ទាល់ជាងមួយម៉ឺននាក់ នៅElysee កោះពេជ្រ និងអ្នកទស្សនាតាមអនឡាញ មួយលាននាក់តាមរយៈទំព័រហ្វេសប៊ុក Sting Cambodia។
នៅក្នុងកម្មវិធីជួបអ្នកគាំទ្រ លោក ជី ដេវីដ ក៏បានបង្ហាញការគោរពដឹងគុណចំពោះក្តីស្រឡាញ់ និងការគាំទ្រ ដែលលោកបានទទួលពីក្រុមហ៊ុន Sting Cambodia។ លោកបានបញ្ជាក់ថា កិច្ចសហការជាមួយនឹងក្រុមហ៊ុន Sting Cambodia គឺជាកត្តាចម្បងដែលជួយឱ្យភាពច្នៃប្រតិដ្ឋរបស់លោកលេចជារូបរាងឡើង ជំរុញឱ្យលោកអាចសម្រេចបានភាពជោគជ័យជាច្រើននៅក្នុងអាជីពការងារ និងធ្វើឱ្យដំណើរលើវិធីសិល្បៈរបស់លោកកាន់តែរំភើប និងមានមោទកភាព។ យើងទាំងអស់គ្នាសប្បាយរីករាយនឹងភាពជោគជ័យនេះជាមួយនឹងអ្នកគាំទ្រ ហើយលោកនឹងនៅតែបន្តស្វែងរកគំនិត និងសកម្មភាពថ្មីៗសម្រាប់ប្រិយមិត្តគាំទ្រផងដែរ។
លោក ជី ដេវីដ បានបន្ថែមថា អ្វីដែលលោកចង់ធ្វើឱ្យអ្នកគាំទ្រញុំកាន់តែភ្ញាក់ផ្អើលគឺ អាល់ប៊ុម Passion II ដែលនឹងចេញក្នុងពេលឆាប់ៗនេះដោយមានបីភាគ។ ហើយសូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី Family Friend Fan Party និង ការសហការចម្រៀងរបស់លោកជាមួយនឹងសិល្បករអន្តរជាតិល្បីៗនៅក្នុងឆ្នាំ២០២៣នេះ។ សូមរង់ចាំតាមដានទាំងអស់គ្នាណា៎
អ្នកស្រី អ៊ុំ ម៉ានិត ប្រធានគ្រប់គ្រងជាន់ខ្ពស់ ផនែកគ្រប់គ្រងម៉ាកសញ្ញា និងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Sting Cambodia បានឱ្យដឹងថា លោកស្រីពិតជាមានមោទកភាពយ៉ាង ក្រៃលែងដែលបានជួយសិល្បករកម្ពុជា និងជាចំណែកមួយនៃការអភិវឌ្ឍវិស័យតន្រ្តីក្នុងស្រុក។ កិច្ចសហការរវាងក្រុមហ៊ុន Sting Cambodia និងលោក ជី ដេវីដ គឺជាបទពិសោធដ៏គួរឱ្យរំភើបមួយសម្រាប់យើងទាំងអស់គ្នាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ ដោយការសហការគ្នាយើងបាននាំយកការកម្សាន្តជាច្រើនទៅកាន់អ្នកគាំទ្រ សូមជម្រាបទៅកាន់អ្នកទាំងអស់គ្នាថា ឆ្នាំ២០២៣ នឹងកាន់តែរំជើបរំជួល។
លោក Serkan Bulut ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Sting Cambodia បានបញ្ជាក់ផងដែរថា យើងចង់បង្ហាញសេចក្តីថ្លែងអំណរគុណចំពោះគំនិតច្នៃប្រតិដ្ឋ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សិល្បករចម្រៀងរ៉េប ជី ដេវីដ សម្រាប់ប្រិយមិត្តគាំទ្ររបស់លោក តាមរយៈការជូនកាដូនាឡិកា Rolex ដែលយើងគិតថាពិតជាសក្តិសមបំផុតសម្រាប់លោក។ Sting Cambodia ជឿជាក់ថា ការអបអរសាទរសម្រាប់ពេលវេលាបីឆ្នាំ ដ៏អស្ចារ្យក្នុងនាមជាសិល្បករមួយរូបពិតជាសំខាន់ណាស់ ហើយយើងសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហការជាដៃគូ របស់យើងនឹងស្ថិតស្ថេរយូរអង្វែង។
ឥឡូវនេះ ក្រុមហ៊ុន Sting Cambodia កំពុងតែត្រៀមខ្លួនរៀបចំមហោស្រពតន្ត្រីដែលធំបំផុតនៅកម្ពុជា ដើម្បីសម្ពោធភាគទាំងបីនៃអាល់ប៊ុម Passion II។ កម្មវិធីមហោស្រពចំនួនពីរថ្ងៃនេះនឹងបង្ហាញវត្តមានតារាអន្តរជាតិ ល្បីៗនៅកម្ពុជា ដើម្បីអបអរភាពជោគជ័យរបស់លោក ជី ដេវីដផងដែរ៕