(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ CPL បានប្រកាសបេក្ខភាពលេងមាន១៤ក្រុម​ដែលត្រៀមចូលរួមប្រកួតនៅរដូវកាលថ្មី នាខែក្រោយនេះ បន្ទាប់ពីពន្យាពេលការប្រកួតលីគកំពូល។

សម្រាប់ក្រុមដែលចូលរួមប្រកួតទាំង១៤រួមមាន៖
១៖ ​ភ្នំពេញក្រោន
២៖ វិសាខា
៣៖ ព្រះខ័នរាជស្វាយរៀង
៤៖ បឹងកេត
៥៖​ ណាហ្គា
៦៖ អគ្គិសនីកម្ពុជា
៧៖ ព្រៃវែង អេហ្វសុី
៨៖ អង្គរថាយហ្គឺរ
៩៖ ISI ដង្កោសែនជ័យ
១០៖ សូលទីឡូអង្គរ
១១៖ កោះកុង អេហ្វសុី
១២៖​ នគរបាលជាតិ
១៣៖កងយោធពលខេមរភូមិន្ទ
១៤៖ គិរីវង់សុខសែនជ័យ។

គូរដឹងដែរថា ការប្រកួតរដូវកាលថ្មី តាមសេចក្តីព្រាង​ កម្មវិធីប្រកួតរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ គឺលីគកំពូលកម្ពុជា និងជាការប្រកួតរដូវកាលថ្មី ឆ្នាំ២០២៣,២០២៤​ នៅក្នុងខែសីហាខាងមុខនេះ ផ្ទុយពីរដូវកាលប្រកួតមុនៗកន្លងមក ភាគច្រើនប្រកួតនៅក្នុងខែកុម្ភះ ឫក៏ខែមិនាប៉ុណ្ណោះ៕