(ភ្នំពេញ)៖ ប្រេងឆាសុខភាព Healthy CHEF បានបង្កើតកម្មវិធីឈ្នះរង្វាន់មាស ១ ជី ជាច្រើនរង្វាន់ និងប្រគល់រង្វាន់ភ្លាមៗ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មថៃ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១២ ដល់១៥ មករា ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ។

កម្មវិធីផ្ដល់សំណាង់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងដើម្បីថ្លែងអំណរគុណ ក៏ដូចជាធ្វើជាកាដូអាំងប៉ាវសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខដល់អតិថិជន ដែលតែងតែជ្រើសយកប្រេងឆាសុខភាព Healthy CHEF ដែលផលិតពីសណ្ដែកសៀង ឬផ្កាឈូករ័ត្ន 100% សម្បូរទៅដោយជាតិវីតាមីន E ពីធម្មជាតិ និងជាតិអូមេហ្គា៣ អូមេហ្គា៦ អូមេហ្គា៩ ដែលល្អសម្រាប់សុខភាពបេះដូង។

ក្រៅពីរង្វាន់មាស ក៏មានរង្វាន់ជាច្រើនទៀតផងដែរ។ ដូច្នេះកុំភ្លេចទៅទស្សនាស្តង់តាំងផលិតផល ប្រេងឆាសុខភាព Healthy CHEF ដើម្បីមានឱកាសឈ្នះខ្សែកមាសភ្លាមៗ និងរង្វាន់ជាច្រើនទៀត។

ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មថៃ ជាព្រឹត្តិការណ៍ដ៏ធំមួយប្រចាំឆ្នាំ បង្កើតឡើងដើម្បីតាំងបង្ហាញនូវផលិតផលថៃម៉ាកល្បីៗ ដែលកំពុងចរាចរនៅលើទីផ្សារនៃប្រទេសកម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

* ទូរសព្ទ៖ 092/090/070 553 456
* ឬហ្វេសប៊ុកផ្លូវការ Healthy CHEF Cambodia