(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានរៀបចំកម្មវិធីប្រគល់រង្វាន់ ជូនដល់គូស្វាមីភរិយាទាំង១៣គូ ដែលមានសំណាងឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សង សំណាងក្នុងកម្មវិធី «ចំណងដៃគូស្នេហ៍អមតៈ» លើកទី២ នៅរោងចក្រផលិតទឹកពិសាវីតាល់។
កម្មវិធីប្រគល់រង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ ក្នុងការជាវទឹកពិសាវីតាល់ ប្រើប្រាស់ក្នុងពិធីមង្គលការ។ ក្នុងកម្មវិធីនេះដែរ គូស្វាមីភរិយាថ្មី បានឈ្នះរង្វាន់ចំនួន១៣ រង្វាន់ផ្សេងគ្នា ដូចជា៖
*រង្វាន់ធំម៉ូតូ Honda Scoopy 2022 ចំនួន 01រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១-លោក គុណ ភ័ត្ត្រា និង អ្នកស្រី ប៊ូ ទេវី (កំពង់ធំ)
*រង្វាន់កង់គូស្នេហ៍ Giant Rincon 2 ចំនួន 03រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១-លោក ស៊ុន សំណាង និង អ្នកស្រី ឆុន សុភារតន៍ (កំពង់ចាម)
២-លោក កាតំម សូណាសេរីឬទ្ធិ និង អ្នកស្រី យឹម ដូរីតា (ភ្នំពេញ)
៣-លោក គង់ ពេជ្របូរិទ្ធ និង អ្នកស្រី សាំង ស្រីស្រស់ (ភ្នំពេញ)
-រង្វាន់ Smart TV ចំនួន 03រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១-លោក ឈាន ម៉េងជាង និង អ្នកស្រី សាម និមល (កំពង់ធំ)
២-លោក ឃុំ កញ្ញា និង អ្នកស្រី ព្រឹម មករា (ភ្នំពេញ)
៣-លោក គង់ គឹមសេង និង អ្នកស្រី ថាន ស្រីណុច (ភ្នំពេញ)
*រង្វាន់ ម៉ាស៊ីនបោកខោអាវ ចំនួន 03រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១-លោក ឆែ ឆៃយុទ្ធ និង អ្នកស្រី ទី សំណាង (កំពង់ស្ពឺ)
២-លោក សុង ពិសើ និង អ្នកស្រី ឃុត មុន្នីរង្សី (ភ្នំពេញ)
៣-លោក ធន សុធារិទ្ធ និង អ្នកស្រី សុឹម សុវណ្ណា (ភ្នំពេញ)
*រង្វាន់ ទូទឹកកក ចំនួន 03រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១-លោក ជ្រា ស៊ីណា និង អ្នកស្រី ជុន រីណា (ត្បូងឃ្មុំ)
២-លោក ងិន ចាន់ពិសី និង អ្នកស្រី ប៉ែន អង្គាលី (បាត់ដំបង)
៣-លោក រ៉េត រ័ត្ន និង អ្នកស្រី រស់ សុជាតិ (កណ្តាល)
គួរឱ្យដឹងដែរថា គូស្វាមីភរិយាថ្មីទាំង១៣គូ ខាងលើបានឈ្នះរង្វាន់ ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាង ចំណងដៃគូស្នេហ៍អមតៈ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលបានធ្វើការផ្សាយ ផ្ទាល់ពីគេហទំព័រហ្វេសប៊ុកវីតាល់។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី ក៏បានធ្វើបទបង្ហាញ ពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ទៅដល់គូស្វាមីភរិយាទាំង១៣គូផងដែរ។ នេះជាលើកចុងក្រោយ នៃការប្រគល់រង្វាន់ ទៅដល់គូស្វាមីភរិយាសំណាង សរុបទាំងអស់ចំនួន 25 គូ ដែលបានឈ្នះការចាប់ឆ្នោត ផ្សងសំណាងក្នុងកម្មវិធីចំណង ដៃគូស្នេហ៍អមតៈ។
វីតាល់ ជាទឹកពិសាឈានមុខគេ ក្នុងស្រុកដែលទទួលបានការគាំទ្រ ពេញនិយមពីសំណាក់ប្រជាជនកម្ពុជា ទូទាំងប្រទេស។ ទឹកពិសាវីតាល់នៅតែបន្តរក្សាពង្រឹង គុណភាពខ្ពស់ដើម្បីជាចំណែកចូលរួមគាំទ្រ ដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ ២៥រៀល ដែលបានផ្តួចផ្តើមឡើងរយៈពេលជាង10ឆ្នាំ បានចូលរួម ឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គម យ៉ាងមមាញឹក។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 023/061/069 864 333៕