(ភ្នំពេញ)៖ រដូវកាលចូលឆ្នាំចិន ជារដូវកាលនាំលាភនាំសំណាងចូលផ្ទះ ប្រជាជនចិន និងខ្មែរកាត់ចិន តែងនាំគ្នាធ្វើរឿងល្អគ្រប់គ្នា ចំណែកឯប៊ូសស្ត្រង បានរៀបចំចែកអាំងប៉ាវ ហេង ហេង ជាច្រើនពាន់អាំងប៉ាវ ជូនដល់អ្នកចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រី Boostrong Chinese New Year Concert ក្នុងទីរួមខេត្តស្វាយរៀងចំនួន២ថ្ងៃ គឺថ្ងៃទី២១ និង២២ ខែមករា ឆ្នាំ២០២៣នេះ។
អាំងប៉ាវប៊ូសស្ត្រងមានចំនួន ២០២៣ អាំងប៉ាវនឹងត្រូវចែកជូនដល់អ្នកគាំទ្រគ្រប់ៗគ្នា ដើម្បីទទួលបានង៉ូវហេង លាភជ័យ ឆ្នាំថ្មីទាំងអស់គ្នា។
សូមបងប្អូនទៅចូលរួមសប្បាយទាំងអស់គ្នា ព្រោះក្រៅពីការចែកអាំងប៉ាវ មានការតាំងពិពណ៌ទំនិញ និងម្ហូបអាហារប្រចាំខេត្តស្វាយរៀងរាប់រយស្តង់ ព្រមជាមួយការប្រគំតន្ត្រីបែបចិនទាំងពីរយប់ផងដែរ។
ឆ្នាំថ្មីទៅក្រេបរសជាតិប៊ូសស្ត្រងកំប៉ុងថ្មី ទទួលយកលាភជ័យថ្មី ក្នុងការប្រគំតន្ត្រី BOOSTRONG CHINESE NEW YEAR concert៕