(មណ្ឌលគិរី)៖ បន្ទាប់ពីឆ្លងកាត់ការតស៊ូពុះពារឆ្លងកាត់ឧបសគ្គក្នុងការប្រកួតនៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃមកនោះ ជើងខ្លាំងម្ចាស់ជ័យលាភីនៃប្រកួតកីឡាយានយន្តទាំង៣ មានរថយន្ត Off Road រថយន្ត Rally និងម៉ូតូហោះ ក៏ត្រូវបានបង្ហាញមុខនៅចំពោះមុខអ្នកគាំទ្ររាប់ពាននាក់។
គួរជម្រាបថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅខេត្តមណ្ឌលគិរី ត្រូវបានដំណើរការអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា និងបានបញ្ចប់ដោយជោគជ័យ ក្រោមការផ្ដល់កិត្តិយសប្រគល់មេដាយ និងរង្វាន់មួយចំនួនពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តមណ្ឌលគិរី។
នាពិធីបិទព្រឹត្តិការប្រណាំងយានយន្តនោះ លោក ចាន់ វិចិត្រ ប្រធានគណៈកម្មការខ្លឹមសារនិងផ្សព្វផ្សាយព្រឹត្តិការណ៍ បានឱ្យដឹងថា ចំពោះការប្រកួតយានយន្តទាំង៣ផ្នែកនេះ គឺរថយន្តឆ្លងកាត់ឧបសគ្គ Rally មានរយៈពេល១ថ្ងៃ នៅថ្ងៃទី១៣ ដែលមានលោក វង្ស គឹមហួត ជាប្រធានគណៈកម្មការរៀបចំការប្រកួត, រថយន្តឆ្លងកាត់ឧបសគ្គ Off Road មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ដែលមានលោក ព្រំ រស្មី ជាប្រធានគណៈកម្មការរៀបចំការប្រកួត និងម៉ូតូហោះ (Motocross) មានរយៈពេល១ថ្ងៃ នៅថ្ងៃទី១៥ ដែលមានលោក ឈឹម នរិន្ទ (ហៅ វ៉ែនអង្គរ) ជាប្រធានគណៈកម្មការរៀបចំការប្រកួត។
លោក ចាន់ វិចិត្រ បានបង្ហាញលទ្ធផលនៃការប្រកួតយានយន្តទាំង៣ផ្នែក មានរថយន្ត Off Road រថយន្ត Rally និងម៉ូតូហោះ។
១. ផ្នែកប្រណាំងរថយន្ត Rally មានរថយន្តចូលរួមប្រកួត២០គ្រឿង ក្នុងនោះ Top 3 បានទៅលើ៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករកម្ពុជា វ៉ែន វណ្ណៈ (Ven Vannak) បើកបររថយន្តលេខ១៣។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករកម្ពុជា ម៉ៃ ឃុនឧត្តមវិសាល (Maik Khunoudomvisal) បើកបររថយន្តលេខ១១ មកពីក្លឹប Home Workshop។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករកម្ពុជា សន និមិត្ត (Sorn Nimeth) បើកបររថយន្តលេខ១៥ មកពីក្លឹបគោព្រៃមណ្ឌលគិរី។
២. ផ្នែកប្រណាំងរថយន្ត Off Road មានរថយន្តចូលរួម៦៧គ្រឿង ដែលត្រូវបានបែងចែកជា៣ក្រុមទៀត រួមមាន ក្រុម Hard Core ឬហៅថា Class A, ក្រុម Light Core ឬហៅថា Class B និងក្រុម Overland ឬហៅថា Class C។
ចំពោះក្រុម Hard Core ឬហៅថា Class A រួមមាន៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករថៃ Praseth Anuwet បើកបររថយន្តលេខ១១៦ មកពីក្លឹប Start 4WD ប្រទេសថៃ។ ទទួលបានថវិកាអមមេដាយចំនួន២,៥០០ដុល្លារ។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករកម្ពុជា ឡយ ភាល័យ បើកបររថយន្តលេខ១០២ មកពីក្លឹប Camcar។ ទទួលបានថវិកាអមមេដាយចំនួន១,០០០ដុល្លារ។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករកម្ពុជា វង្ស គឹមហួត បើកបររថយន្តលេខ១១០ មកពីក្លឹប VKH Rising។ ទទួលបានថវិកាអមមេដាយចំនួន៥០០ដុល្លារ។
* ចំណាត់ថ្នាក់លេខ៤ បានទៅលើកីឡាករកម្ពុជា ហ៊ុន និត បើកបររថយន្តលេខ១២៨ មកពីក្លឹប BM។ ទទួលបានថវិកាអមមេដាយចំនួន៣០០ដុល្លារ។
* ចំណាត់ថ្នាក់លេខ៥ បានទៅលើកីឡាករថៃ Puwadon Kriatsongsuk បើកបររថយន្តលេខ១១១ មកពីក្លឹប Start 4WD ប្រទេសថៃ។ ទទួលបានថវិកាអមមេដាយចំនួន២០០ដុល្លារ។
ចំពោះក្រុម Light Core ឬហៅថា Class B រួមមាន៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ តាក់ ឆាយសុខន បើកបបររថយន្តលេខ២០៧ មកពីក្លឹបគោព្រៃមណ្ឌលគិរី។ ទទួលបានថវិកាអមមេដាយចំនួន១,០០០ដុល្លារ។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ គីម រ៉ាឌី បើកបររថយន្តលេខ២១៨ មកពីក្លឹប Off Road ព្រះវិហារ។ ទទួលបានថវិកាអមមេដាយចំនួន៥០០ដុល្លារ។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ សេក ច័ន្ទតារា បើកបររថយន្តលេខ២២២ មកពីក្លឹប VKH Rising។ ទទួលបានថវិកាអមមេដាយចំនួន២០០ដុល្លារ។
* ចំណាត់ថ្នាក់លេខ៤ បានទៅលើកីឡាករ សុង សំបូរ បើកបររថយន្តលេខ២០៩ មកពីក្លឹប BM។ ទទួលបានថវិកាអមមេដាយចំនួន១០០ដុល្លារ។
* ចំណាត់ថ្នាក់លេខ៥ បានទៅលើកីឡាករ ប៉ូ វរលក្ខណ៍ បើកបររថយន្តលេខ២៤៦ មកពីក្លឹបរតនគិរី។ ទទួលបានថវិកាអមមេដាយចំនួន១០០ដុល្លារ។
ចំពោះក្រុម Overland ឬហៅថា Class C រួមមាន៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ឈាវ ឡេង បើកបររថយន្តលេខ៣០៥ មកពីក្លឹប Off Road ព្រះវិហារ។ ទទួលបានថវិកាអមមេដាយចំនួន៥០០ដុល្លារ។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ លុន បូរ៉ា បើកបររថយន្តលេខ៣១១ មកពីក្លឹប BM។ ទទួលបានថវិកាអមមេដាយចំនួន៣០០ដុល្លារ។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ប៉ូ លីណាង បើកបររថយន្តលេខ៣២៨។ ទទួលបានថវិកាអមមេដាយចំនួន១០០ដុល្លារ។
៣. ផ្នែកប្រណាំងម៉ូតូហោះ មានម៉ូតូចូលរួម១២៣គ្រឿង ដែលត្រូវបានបែងចែកជា៥ក្រុម រួមមាន៖ Clas A, Class B, Class C, Class VIP និង Class Kids។
ក្រុម Class Kids ឬក្រុមកុមារ៖
* ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ផានិត មកពីក្លឹប Khna Bike Shop។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ វីរៈ ករុណា មកពីក្លឹប Dunlup។
* ចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ អ៊ុន ឡុង មកពីក្លឹបដើមក្រសាំង។
* ចំណាត់ថ្នាក់លេខ៤ បានទៅកីឡាការនី ប្រុស លីប មកពីក្លឹបបងណារ៉ុង។
* ចំណាត់ថ្នាក់លេខ៥ បានទៅកីឡាករ សម្ផស វាសនា មកពីក្លឹបភ្នំពេញ។
ក្រុម Class VIP៖
* ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករបារាំង Pierre Yves Catry មកពីក្លឹប Flying Bike។
* ចំណាត់ថ្នាក់លេខ២ បានទៅកីឡាករថៃ Siam Tiancharoenphol ប្រទេសថៃ។
* ចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ Cloro មកពីក្លឹប Wolfver។
* ចំណាត់ថ្នាក់លេខ៤ បានទៅកីឡាករកម្ពុជា រិទ្ធី ជ័យមុនី។
* ចំណាត់ថ្នាក់លេខ៥ បានទៅកីឡាករ Davit Roper មកពីក្លឹប Savages Top 1។
ក្រុម Class C៖
* ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ Johny ម៉ូតូលេខ C 29 មកពីក្រុមបងណារ៉ុង។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ Lek Lek ម៉ូតូលេខ C 2 មកពីក្រុមតូចបេះដូងធំ។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ Sok Reaksmey ម៉ូតូលេខ C 18 មកពីក្លឹបចម្ការដូង។
* ចំណាត់ថ្នាក់លេខ៤ បានទៅលើកីឡាករ Sen Devid ម៉ូតូលេខ C 17 មកពីក្លឹប Kim Srun Shop។
* ចំណាត់ថ្នាក់លេខ៥ បានទៅលើកីឡាករ Khun Nex ម៉ូតូលេខ C 3 មកពីក្លឹបម៉ូតូត្រៃគោដេញ។
ក្រុម Class B៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡករ Nouveau Thibaut ម៉ូតូលេខ B 20 មកពីក្លឹបតោក្រហម Kazumina។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡករ Sla Seyha ម៉ូតូលេខ B 4 មកពីក្លឹប Kheang Moto Shop។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡករ Yea Tongly ម៉ូតូលេខ B 11 មកពីក្លឹបជាងសល់។
* ចំណាត់ថ្នាក់លេខ៤ បានទៅលើកីឡករ វីរបុត្រ (Virakbot) ម៉ូតូលេខ B 10 មកពីក្លឹប Dunlop។
* ចំណាត់ថ្នាក់លេខ៥ បានទៅលើកីឡករ Kyle Robertson ម៉ូតូលេខ B 19 មកពីក្លឹប Savage Top 1។
ក្រុម Clas A៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡករថៃ Ratchanon Seepat ម៉ូតូលេខ A 11 មកពីប្រទេសថៃ។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡករកម្ពុជា ជា លីឃាង ម៉ូតូលេខ A 17 មកពីក្លឹប Kheang Moto Shop។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡករកម្ពុជា ឃួន បណ្ឌិតបុត្រា (ហៅ Boy) ម៉ូតូលេខ A 711 មកពីក្លឹប Wolfver។
* ចំណាត់ថ្នាក់លេខ៤ បានទៅលើកីឡករកម្ពុជា តក់ (Tok) ម៉ូតូលេខ A 7 មកពីក្លឹប VMS Moto Shop។
* ចំណាត់ថ្នាក់លេខ៥ បានទៅលើកីឡករថៃ Sen Sttichai Thuekkaew ម៉ូតូលេខ A 12 មកពីប្រទេសថៃ។
លោក ឈឹម នរិន្ទ ប្រធានគណៈកម្មការរៀបចំប្រណាំងម៉ូតូ Cross បានឱ្យដឹងថា សម្រាប់កីឡាករប្រណាំងម៉ូតូ Cross ជ័យលាភីលេខ១ នឹងទទួលបានពាននិងប្រាក់រង្វាន់ពីទីលាន១២ម៉ូទ័រផាក និងទទួលបានប្រាក់ខែជូនពេញមួយឆ្នាំ គឺ១ខែចំនួន៥០០ដុល្លារ ដោយមិនចាំបាច់បម្រើការនៅទីលាននេះឡើយ។
អ្វីដែលកាន់តែពិសេសទៀតនោះ កីឡាករដែលទទួលបានជ័យលាភីលេខ១ Motocross ក្នុង Class A នឹងក្លាយជាទូតសុច្ឆន្ទៈរបស់ទីលាន១២ម៉ូទ័រផាក ប៉ុន្តែកីឡាករថៃ Ratchanon Seepat បានស្ម័គ្រចិត្តប្រគល់សិទ្ធិក្លាយជាទូតសុឆន្ទៈនេះទៅឱ្យកីឡាករកម្ពុជា ជា លីឃាង ដែលទទួលបានចំណាត់ថ្នាក់លេខ២ជំនួសវិញ។
ក្រៅពីនេះ កីឡាករក៏នឹងអាចបង្កើនការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការចូលរួមប្រកួតជាមួយអន្តរជាតិ ឬនៅក្រៅប្រទេស ព្រមទាំងទទួលបាននូវសម្ភារហ្វឹកហាត់ដោយឥតគិតថ្លៃផងដែរ។ នេះបើតាមការបន្ថែមរបស់លោក ឈឹម នរិន្ទ៕