(ភ្នំពេញ)៖ ទីតាំងដ៏ល្អបំផុតដែលមានបច្ចេកវិទ្យាកាន់តែទំនើប អមជាមួយនឹងការស់នៅតាមបែបស៊ីវិល័យ ដែលមានភាពសក្កិសមបំផុតជាមួយនឹងការរស់នៅរបស់គូរស្វាមីភរិយាថ្មី ឫក៏អ្នកដែលមានភាពមមាញឹកក្នុងការប្រកបការងារតាមប្រព័ន្ធអនឡាញ គឺមានតែការរស់នៅក្នុងបុរី Uptown ស្ថិតនៅតំបន់ចំការដូងតែមួយគត់ ដែលជាបុរី ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរស់នៅរបស់អតិថិជនតាមបែបសម័យថ្មី។

ដើម្បីជាការផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជនក្រៅពីការផ្តល់នូវផាសុខភាព ក្នុងការរស់នៅទីតាំងដ៏ល្អប្រណិតហើយនោះ បុរី Uptown ក៏បានព្យាយាមផ្តោតលើបច្ចេកវិទ្យាផ្សេងៗ ដើម្បីផ្តល់ជាជំរើសកាន់តែងាយស្រួលសម្រាប់អតិថិជនរស់នៅ ជាមួយនឹងការរចនាផ្ទះដែលមានភ្ជាប់នូវខ្សែបណ្តាញ Internet រួចជាស្រេច ហើយក៏បានធ្វើការសហការជាមួយក្រុមហ៊ុនបណ្តាញ Internet សំខាន់ៗ ដូចជា៖ Ezecom, Neocom ISP, SINET ផងដែរ។

ជាមួយនឹងការធ្វើឱ្យប្រសើរឡើង និងកាន់តែងាយស្រួលសម្រាប់ប្រព័ន្ធ អ៊ីនធឺណិត និងឧបករណ៍ប្រើប្រាស់ខ្សែផ្សេងៗ បុរី Uptown ក៏បានរៀបចំដំឡើងដោយបានបង្កប់នូវខ្សែនៅក្នុងជញ្ជាំងនៃបន្ទប់នីមួយៗរួចជាស្រេច និងមានភាពស្រួលក្នុងការរស់នៅ ដោយមិនចាំបាច់ត្រូវការខ្សែបន្ថែមទៀតនោះទេ។

បន្ថែមពីនេះ បុរី Uptown ក៏មានការរចនាផ្ទះ និងប្លង់ដ៏ល្អឥតខ្ចោះសម្រាប់ឧស្សាហកម្មកីឡាអេឡិចត្រូនិច ដោយក្រុមអ្នកជំនាញអាចប្រើប្រាស់កន្លែងផ្សេងៗគ្នា ដោយមានទាំងបន្ទប់ហ្វឹកហាត់ បន្ទប់ស្ទ្រីម បន្ទប់គេង បន្ទប់គ្រូបង្វឹក ។ល។

ជាមួយនោះនាពេលបច្ចុប្បន្ននេះសម្រាប់បុរី Uptown ក៏មានការរៀបចំជាព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចដ៏ធំមួយផងដែរ ដែលមកដល់ពេលនេះក៏មានក្រុមកីឡាលេងហ្គេមដ៏ធំបំផុតរបស់កម្ពុជា បានចូលរួមរួចហើយ រួមមាន៖ Team Max, See You Soon, APG Esport និងមានក្រុមផ្សេងៗទៀតកំពុងបន្តចុះឈ្មោះចូលរួមប្រកួតផងដែរ៕