(ឡុងដ៍)៖ ក្លិប AFC Bournemouth បានព្រមព្រៀងលើការចុះកិច្ចសន្យាជាមួយនឹងក្លិប Lorient ក្នុងការនាំយកខ្សែបម្រើស្លាប Dango Ouattara ជាមួយនឹងតម្លៃអាចនិងប្រមាណ ២០លានផោន, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

កីឡាករវ័យ ២០ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ៦គ្រាប់និងផ្តល់ជំនួយឲ្យរកគ្រាប់បាល់បាន ៦ដងក្នុងការបង្ហាញខ្លួន ១៨លើកក្នុងលីគកំពូលបារាំង Ligue 1 គិតមកទល់ពេលនេះសម្រាប់រដូវកាលនេះ។

ម្ចាស់ថ្មីរបស់ក្លិប Bournemouth លោក Bill Foley កំពុងមានការព្យាយាមទិញភាគហ៊ុនក្នុងក្លិប Lorient ដែលនេះជាគុណសម្បត្តិមួយក្នុងការសម្រេចបានកិច្ចព្រមព្រៀង សម្រាប់ការនាំយកកីឡាករ Ouattara។ ហើយលោក Foley បានប្តេជ្ញាក្នុងការពង្រឹងក្រុម ដែលដឹកនាំដោយលោក Gary O'Neil ក្នុងបំណងចង់ដឹកនាំពួកគេ ឲ្យចេញឆ្ងាយពីហានិភ័យ នៃការកាត់ចេញពីលីគកំពូលអង់គ្លេស។

Bournemouth បានលេងចាញ់ ៤ប្រកួតចុងក្រោយរបស់ពួកគេ ក្នុងលីគ Premier League និង៦ប្រកួតជាបន្តបន្ទាប់គ្នា ក្នុងការប្រកួតទាំងអស់ចាប់តាំងពីលោក O'Neil ត្រូវបានតែងតាំងជាអ្នកចាត់ការជាអចិន្ត្រៃយ៍កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។

កីឡាករ Ouattara, ដែលបានស៊ុតបញ្ចូលទី ៥គ្រាប់សម្រាប់ការជាប់ឈ្មោះលេងឲ្យក្រុមជម្រើសជាតិប៊ូគីណាហ្វាសូ ចំនួន ១១លើកនោះ, ទំនង់ក្លាយជាកីឡាករដំបូងគេដែលបានចុះកិច្ចសន្យាជាមួយ Bournemouth ក្នុងរដូវកាលដោះដូរកីឡាករ នាខែមករា៕