(ឡុងដ៏)៖ លោក Mikel Arteta បាននឹងកំពុងតែមានការចាប់អារម្មណ៍ទៅកាន់កីឡាករ Declan Rice ដែលជាគោលដៅជាចម្បងមួយនៃការនាំយកនារដូវក្តៅនេះ ដោយនិងអាចក្លាយជាការផ្ទេរមួយបំបែកកំណត់ត្រាក្លិប សម្រាប់កីឡាករសញ្ចាតិអង់គ្លេសរូបនេះ។ នេះបើតាមប្រភពពី Dailymail ឲ្យដឹងនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

របាយការណ៍បង្ហាញថា លោក Mikel Arteta កំពុងត្រៀមរៀបចំបំបែកកំណត់ត្រាក្លិប ជាមួយការចុះហេត្ថលេខាកីឡាករថ្មី ដ្បិតកីឡាករប្រធានក្រុម West Ham United ខ្សែបម្រើ Rice កំពុងមានតម្លៃដែលក្លិបចង់បានប្រមាណ ១០០លានផោនលើកិច្ចសន្យាផ្ទេរ បើទោះបីជាមានក្តីសង្ឃឹមតិចតួចចំពោះតម្លៃនេះ។

ដោយការចាប់អារម្មណ៍របស់ក្លិប Arsenal នេះផងដែរ ក៏ដោយសារការខកខានការនាំយកខ្សែបម្រើ Mykhailo Mydryk ដែលបានសម្រេចផ្ទេរទៅកាន់ក្លិបគូប្រជែង Chelsea។

បញ្ជាក់ផងថា សម្រាប់កំណត់ត្រាផ្ទេរខ្ពស់របស់ក្លិប Arsenal គឺបាននាំយកខ្សែប្រយុទ្ធ Nicolas Pepe ពីក្លិបបារាំង Lille កាលឆ្នាំ២០១៩ ក្នុងតម្លៃ ៧២លានផោន ដ្បិតកីឡាករ Rice មានវ័យ ២៤ឆ្នាំកំពុងមានកិច្វសន្យាដល់ឆ្នាំ២០២៤ ដោយមានទម្រង់លេចធ្លោក្នុងលីគអង់គ្លេស Premier League និងជាផ្នែកមួយយ៉ាងសំខាន់នៃក្រុមជម្រើសជាតិអង់គ្លេស ដែលកំពុងមានលោក Gareth Southgate ដឹកនាំ៕