(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង កាលពីចុងសប្តាហ៍កន្លងមកនេះ បានផ្តល់កិត្តិយសអញ្ជើញទៅប្រគល់ផ្ទាល់ដល់អតិថិជនរបស់ Cambodia Beer ចំនួន ២៩រូប មកពី ១១ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។
កម្មវិធីប្រគល់រង្វាន់ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីប្រដាល់ Masfight Cambodia នៅស្ថានីយទូរទស្សន៍ថោន ដោយមានការចែកជូនម៉ូតូ Honda Click ស៊េរីថ្មីចំនួន២៩គ្រឿង ជូនដល់អតិថិជន២៩នាក់ក្នុងនោះរួមមាន៖ ភ្នំពេញ ១១ នាក់, កំពង់ស្ពឺ ៤ នាក់, តាកែវ ២ នាក់, ព្រៃវែង ២ នាក់, កណ្តាល ១ នាក់, កោះកុង ១ នាក់, កំពង់ចាម ១ នាក់, ត្បូងឃ្មុំ ១ នាក់, បន្ទាយមានជ័យ ១ នាក់, បាត់ដំបង ១ នាក់, ព្រះវិហា ១ នាក់ និងសៀមរាប ១ នាក់។
អ្នកឧកញ៉ា លាង ឃុន បានថ្លែងអំណរគុណដល់អតិថិជនដែលបានជឿជាក់លើ Cambodia Beer និងតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។
Cambodia Beer ត្រូវបានផលិតចេញពីរោងចក្របំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតរបស់ប្រទេសអាល្លឺម៉ង់ ប្រើគ្រឿងផ្សំល្អឥតខ្ចោះពីអឺរ៉ុប និងទទួលបានវិញ្ញាបនបត្រស្ដង់ដារអន្តរជាតិ ISO 14001:2015 ស្ដីពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាពលំដាប់អន្តរជាតិ ISO 9001:2015។
មិនត្រឹមតែប៉ុណ្ណោះ រោងចក្រផលិត Cambodia Beer គឺជារោងចក្រដំបូងដែលមានអ្នកជំនាញពីស្ថាប័នដ៏ល្បីនៅសហគមន៍អឺរ៉ុប ចុះមកត្រួតពិនិត្យយ៉ាងហ្មត់ចត់ តឹងតែងបំផុត និងសម្រេចផ្តល់វិញ្ញាបនបត្រការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មល្អលំដាប់ពិភពលោក World Class Operation Management ដំបូងបង្អស់នៅកម្ពុជា។
Cambodia Beer មានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះរួមមាន៖ រង្វាន់ធំ២ម៉ឺនដុល្លារ រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីសរុបចំនួន ២០២៣គ្រឿង និងរង្វាន់ជាច្រើនផ្សេងទៀត៕
* ពិសាដោយការទទួលខុសត្រូវ!