(ខេនប៊ឺរ៉ា)៖ សំបុត្រចូលទស្សនាជាងកន្លះលានសន្លឹក ត្រូវបានលក់ សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំដាប់ពិភពលោកផ្នែកនារី Women's World Cup ឆ្នាំ២០២៣, នេះបើតាមការឲ្យដឹងពីស្ថាប័ន FIFA និងសមាគមបាល់ទាត់អូស្ត្រាលី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ។

យោងតាមទិន្នន័យដែលចេញផ្សាយនៅថ្ងៃអង្គារ, អ្នកគាំទ្រមកពីជាង១២០ប្រទេស និងតំបន់ បានទិញសំបុត្រ សម្រាប់ទស្សនាការប្រកួត FIFA Women's World Cup លើកទី៩ និងជាលើកដំបូង ដែលមាន៣២ក្រុម នឹងត្រូវបង្ហាញខ្លួនប្រកួត ដោយនឹងធ្វើឡើងនៅប្រទេសអូស្ត្រាលី និងណូវែលសេឡង់ ចម្លោះពីខែកក្កដា និងសីហាខាងមុខ។

អ្នកគាំទ្រក្រុមកុលាបដែក (Steel Roses) របស់ចិន បានស្ថិតក្នុងចំណោម អ្នកដែលបានទិញសំបុត្រច្រើនជាងគេផងដែរ អមជាមួយនឹងអ្នកគាំទ្រមកពីប្រទេសម្ចាស់ផ្ទះទាំងពីរ, អង់គ្លេស, កាតា, អាមេរិក និងកាណាដា៕