(ឡុងដ៏)៖ កីឡាករ Pablo Sarabia បានសម្រេចផ្ទេរមកកាន់ក្លិប Wolverhampton Wanderers ដែលរបាយការណ៍បង្ហាញថាស្ថិតក្នុងតម្លៃត្រឹមតែ ៥លានអឺរ៉ូ ដែលផ្ទេរមកពីក្លិប Paris Saint Germain ស្ថិតក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

ខ្សែបម្រើវ័យ ៣០ឆ្នាំ Pablo បានផ្ទេរមកកាន់ក្លិប Wolves ដែលកំពុងឈរលេខរៀងទី១៦ ក្នុងលីគអង់គ្លេស Premier League រដូវកាលនេះជាបណ្តោះអាសន្ន កីឡាកររូបនេះបានចូលរួមជាមួយក្លិប PSG កាលឆ្នាំ២០១៩ ផ្ទេរមកពី Sevilla ដោយមកទល់ពេលនេះលេងបាន ៣៥ប្រកួតរកបាន ១១គ្រាប់នៅលីគបារាំង Ligue 1។

Poblo ជាខ្សែបម្រើប្រយុទ្ធម្នាក់ធ្លាប់លេងបាន ២៦ប្រកួតជាមួយជម្រើសជាតិអេស្ប៉ាញ រកបាន ៩គ្រាប់ផងដែរចាប់ពីឆ្នាំ២០១៩ ដល់២០២២ ហើយនៅ World Cup 2022 ក៏បានបង្ហាញខ្លួន ១លើកនាមជាកីឡាករបម្រុងដែលប៉ះជាមួយក្រុមម៉ារ៉ុក៕