(អាមេរិក)៖ រាជនីចម្រៀងប៉ុបដ៏ល្បីរបស់អាមេរិក ដែលបច្ចុប្បន្នមានវ័យ៦៤ឆ្នាំ Madonna បានប្រកាសរៀបចំការប្រគំតន្ត្រីទេសចរណ៍ ដើម្បីអបអរសាទរភាពល្បីល្បាញរយៈពេល៤០ឆ្នាំរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ 

អ្នករៀបចំបាននិយាយថា ការប្រគំតន្ត្រីទេសចរណ៍របស់ ម៉ាដូណា មានឈ្មោះថា «The Celebration Tour» នឹងនាំអ្នកគាំទ្រទៅកាន់ដំណើរសិល្បៈឆ្លងកាត់រយៈពេល៤ទសវត្សរ៍ របស់តារាចម្រៀងរូបនេះ និងគោរពដឹងគុណដល់ទីក្រុងញូវយ៉ក ជាកន្លែងដែលអាជីពតន្ត្រីរបស់នាងបានចាប់ផ្តើម។ ដំណើរប្រគំតន្ត្រីទេសចរណ៍នេះ នឹងទៅកាន់ទីក្រុងចំនួន៣៥ ដោយចាប់ផ្តើមពីទីក្រុង Vancouver នៅថ្ងៃទី១៥ខែកក្កដា។   បន្ទាប់ពីកាលបរិច្ឆេទនៃទ្វីបអាមេរិកខាងជើង វានឹងផ្លាស់ទីទៅអឺរ៉ុប ដោយបញ្ចប់នៅទីក្រុង Amsterdam នៅថ្ងៃទី១ ខែធ្នូ។

គួរជម្រាបថា ម៉ាដូណា ត្បិតថាឈានចូលដល់វ័យ៦៤ឆ្នាំ ក៏ពិតមែន តែបើក្រឡេកមើលពីសម្រស់របស់លោកស្រី​ គឺនៅតែស្រស់ស្អាតនិងទាក់ទាញ ជាពិសេសនៅតែរក្សាភាបសិចស៉ីមានមន្តស្នេហ៍ផងដែរ។ ដំណឹងប្រគំតន្ត្រីទេសចរណ៍របស់លោកស្រី គឺបានធ្វើឲ្យហ្វេនៗមិនតិចនោះទេសប្បាយរីករាយ៕