(ភ្នំពេញ)៖ កីឡាករប្រដាល់គុនខ្មែរ តែ ទួត បានចូលរួមប្រកួតប្រដាល់នៅខេត្តសៀមរាប ដោយលទ្ធផលស្មើគ្មា ក៏ប៉ុន្តែកីឡាកររូបនេះបែរជាឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ១គ្រឿងតម្លៃជាង៣ពាន់ដុល្លារត្រឡប់ទៅផ្ទះ បង្កជាការភ្ញាក់ផ្អើលដល់ទស្សនិកជនចូលរួមកម្មវិធីទាំងយប់តែម្តង។

ក្រោយពីប្រកួតបានលទ្ធផលស្មើគ្នា បងប្រុសរបស់កីឡាករ តែ ទួត បានបបួលគាត់ និងមិត្តភក្តិ ៧នាក់ទៀតទទួលទាន Cambodia Beer ចំនួន ៣០កំប៉ុងជុំគ្នាលេងៗសិន មុនត្រឡប់ផ្ទះវិញ ក៏ស្រាប់តែកីឡាករ តែ ទួត ចាប់ប៉ះកំប៉ុងមានរង្វាន់ម៉ូតូ Honda Click ភ្លាមតែម្តងទៀត។ ពិតជាដៃមានសំណាងមែន!

ពេលឡើងសង្វៀនទទួលរង្វាន់កីឡាករ តែ ទួត បានសម្តែងអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលបានឈ្នះម៉ូតូយ៉ាងស្រស់ស្អាតពី Cambodia Beer។ គាត់ប្រាប់ពិធីករថា៖ «បងខ្ញុំហៅទៅផឹក ២ ឬ៣កំប៉ុងមុនទៅភ្នំពេញវិញ ក៏ខ្ញុំគាស់ត្រូវរង្វាន់ម៉ូតូ។ រង្វាន់នេះខ្ញុំនឹងចែកគ្នាជាមួយបងខ្ញុំ។ ខ្ញុំនឹងទុកម៉ូតូជិះខ្លួនឯង ហើយឲ្យលុយខ្លះទៅបងខ្ញុំ»

ក្រៅពីកីឡាករ តែ ទួត ក៏មានទស្សនិកជន៣រូបទៀតជួបសំណាងក្នុងថ្ងៃតែមួយនេះដែរដោយក្នុងនោះរួមមាន៖ ១៖ លោក យូ ប៊ុនធឿន បានទិញ Cambodia Beer ១២ កំប៉ុងត្រូវរង្វាន់ម៉ូតូ Honda Click ១គ្រឿង ២៖ លោក ស៉ីន សំអូន បានទិញ Cambodia Beer អស់តែ១កំប៉ុងសោះត្រូវរង្វាន់ម៉ូតូ Honda Click ១គ្រឿង និង៣៖ លោក ពៀត អាត បានទិញភេសជ្ជៈប៉ូវកម្លាំង WURKZ ចំនួន ៦កំប៉ុង សម្រាប់ពិសាជុំគ្នា ៧នាក់ ពេលមើលប្រដាល់ក៏ស្រាប់គាស់ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី១គ្រឿងផងដែរ។

បុគ្គលសំណាងទាំង៤រូបនេះ បានឈ្នះរង្វាន់ម៉ូតូម្នាក់១គ្រឿងក្នុងព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសដែលនឹងធ្វើដំណើរចេញពីខេត្តមួយចូលខេត្តមួយ។

ចុងសប្តាហ៍នេះ នៅថ្ងៃទី២២ និងទី២៣ ខែមករា ឆ្នាំ២០២៣ ព្រឹតិ្តការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស និងការប្រគំតន្រ្តីទេសចរណ៍ Cambodia Brew the Beat Tour Concert នឹងធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ។ បងប្អូនអ្នកខេត្តត្បូងឃ្មុំ កុំភ្លេចធ្វើការស្វាគមន៍កីឡាករប្រដាល់ និងតារាចម្រៀងល្បីៗផងណា។ ចូលរួមទស្សនាដោយសេរី!៕