(ហូឡង់)៖ ក្រុមហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ JT International (Cambodia) Co. Ltd, (JTI) ដែលបច្ចុប្បន្នមានបុគ្គលិកប្រមាណ ៤៣០នាក់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់សម្រាប់ការអនុវត្តល្អបំផុតផ្នែកធនធានមនុស្ស ជាប់ពានរង្វាន់ជានិយោជកឆ្នើម សម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា។

វិទ្យាស្ថាននិយោជកឆ្នើម Top Employers Institute ដែលជាស្ថាប័នវាយតម្លៃទទួលស្គាល់លើឧត្តមភាព នៃការអនុវត្តផ្នែកធនធានមនុស្សកម្រិតពិភពលោក បានប្រកាសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងពិធីអបអរសាទរតាមប្រព័ន្ធអនឡាញ លើការទទួលស្គាល់និយោជកឆ្នើមប្រចាំឆ្នាំ ២០២៣។ រហូតមកដល់ពេលនេះ JTI នៅតែជាក្រុមហ៊ុនដំបូង និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបានទទួលវិញ្ញាបនបត្រទទួលស្គាល់ពីវិទ្យាស្ថាន Top Employers Institute ដ៏ល្បីល្បាញនេះ។

បន្ទាប់ពីដំណើរការវាយតម្លៃយ៉ាងម៉ត់ចត់ក្នុងរយៈពេលជាច្រើនខែ វិទ្យាស្ថានបានផ្តល់ពិន្ទុខ្ពស់រហូតដល់ទៅ 97.86% ដល់ក្រុមហ៊ុន JTI។ លទ្ធផលនេះសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើង ដើម្បីអនុញ្ញាតឱ្យនិយោជិតមានការរីកចម្រើនដោយផ្តល់ឱ្យពួកគេនូវលក្ខខណ្ឌការងារដ៏ល្អប្រសើរ អត្ថប្រយោជន៍ប្រកួតប្រជែង ឱកាសស្មើគ្នា និងប្រាក់ឈ្នួលស្មើគ្នា ឱកាសសិក្សា និងការអភិវឌ្ឍប្រកបដោយអត្ថន័យ ហើយជាពិសេសសុខុមាលភាពរបស់បុគ្គលិកតាមរយៈគំនិតផ្តួចផ្តើមឈានមុខគេលើពិភពលោកក្នុងការផ្តល់លក្ខខណ្ឌការងារល្អប្រសើរដូចជា របៀបថ្មីនៃការធ្វើការងារ (NWOW) ដែលប្រកបដោយនវានុវត្តន៍, ការធ្វើការងារពីចម្ងាយដែលមានភាពបត់បែន និង គោលការណ៍ឈប់សម្រាកលក្ខណៈគ្រួសារជាសកល សម្រាប់ការឈប់សម្រាករបស់ឪពុកម្តាយនៅក្នុងរយៈពេល ៥ខែ ជាមួយនឹងប្រាក់ខែគោលពេញ ១០០ភាគរយ ដែលផ្តល់ជូនដល់បុគ្គលិកទាំងអស់ដោយមិនគិតពីភេទ ទំនោរផ្លូវភេទ ឬថាតើនិយោជិតក្លាយជាឪពុកម្តាយដោយការសម្រាលកូន ឬតាមរយៈស្មុំកូនចិញ្ចឹម ឬពពោះជំនួស។

លោក Roy Manalili អគ្គនាយក នៃក្រុមហ៊ុន JTI កម្ពុជា បានលើកឡើងថា៖ «ការវាយតម្លៃទទួលស្គាល់ជានិយោជកឆ្នើម គឺមានន័យលើសពីការទទួលស្គាល់ដែលយើងបានទទួល។ វាឆ្លុះបញ្ចាំងអំពីវប្បធម៌ក្រុមហ៊ុន និងបុគ្គលិករបស់យើងដែលអនុវត្តនូវវប្បធម៌នោះជារៀងរាល់ថ្ងៃ នោះគឺគ្រួសារ JTI ទាំងមូល។ បុគ្គលិកឆ្នើមរបស់យើងធ្វើឱ្យយើងត្រូវបានទទួលស្គាល់ជានិយោជកឆ្នើម ហើយយើងនឹងបន្តធ្វើឱ្យមានវឌ្ឍនភាពក្នុងការលើកកម្ពស់សុខុមាលភាពបុគ្គលិកយើង គាំទ្រ ឲ្យកាន់តែច្រើននូវ បរិយាប័ន្ននៅគ្រប់ទីកន្លែងដែលយើងធ្វើប្រតិបត្តិការអាជីវកម្ម ព្រមទាំងផ្តល់ឱកាសដល់សហការីទាំងអស់ក្នុងការអភិវឌ្ឍអាជីពការងាររបស់គេ។»។

ក្រុមហ៊ុន JTI កម្ពុជា មិនត្រឹមតែជាក្រុមហ៊ុនដ៏ល្អបំផុត នៅក្នុងចំណោមក្រុមហ៊ុនលំដាប់នានា នៅពេលនិយាយអំពីការវិនិយោគរបស់ក្រុមហ៊ុនលើធនធានមនុស្សនោះទេ ប៉ុន្តែក៏ត្រូវបានទទួលស្គាល់ថាជាដៃគូដ៏គួរឱ្យទុកចិត្តរបស់រដ្ឋាភិបាលផងដែរ។ នៅឆ្នាំ២០២០ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលស្គាល់ក្រុមហ៊ុន JTI កម្ពុជា ជាក្រុមហ៊ុនមួយក្នុងចំណោមបណ្តាក្រុមហ៊ុនបង់ពន្ធដារជូនរដ្ឋច្រើនជាងគេនៅក្នុងប្រទេស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ដោយខណៈនៅឆ្នាំ២០២២ ក្រុមហ៊ុន JTI ត្រូវបានទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជាថាជាអ្នកជាប់ពន្ធមានអនុលោមភាពចំណាត់ថ្នាក់មាស។

JTI គឺជាក្រុមហ៊ុនថ្នាំជក់ និងបារីអេឡិចត្រូនិច អន្តរជាតិឈានមុខគេដែលលក់ផលិតផលរបស់ខ្លួននៅជាង ១៣០ ប្រទេស។ ក្រុមហ៊ុននេះ គឺជាម្ចាស់នៃម៉ាកបារីលេខ២ លំដាប់ពិភពលោក ដែលជាម៉ាក Winston និងម៉ាក Camel នៅខាងក្រៅសហរដ្ឋអាមេរិក។ ម៉ាកលំដាប់ពិភពលោកផ្សេងៗទៀតរួមមាន MEVIUS និង LD។ JTI ក៏ជាតួអង្គដ៏សំខាន់មួយនៅក្នុងទីផ្សារបារីអេឡិចត្រូនិចអន្តរជាតិ ដែលមានដូចជាថ្នាំជក់ម៉ាក Ploom និងបារីអេឡិចត្រូនិចម៉ាក Logic។ ដោយមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមហ៊ុននេះមានបុគ្គលិកប្រហែល ៤៨,០០០នាក់ ហើយត្រូវបានផ្តល់ពានរង្វាន់ជានិយោជកឆ្នើមសកល សម្រាប់រយៈពេលប្រាំបួនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុន JTI គឺជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន JT Group of Companies។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន JTI ចែកចាយម៉ាកបារីល្បីៗលំដាប់ពិភពលោក មានដូចជា Winston និង Mevius ហើយមានបុគ្គលិកប្រហែល ៤៣០ នាក់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.jti.com។

អំពីវិទ្យាស្ថាន Top Employers Institute៖

វិទ្យាស្ថាននិយោជកឆ្នើម Top Employers Institute) គឺជាស្ថាប័នវាយតម្លៃទទួលស្គាល់ លើឧត្តមភាពនៃការអនុវត្តផ្នែកធនធានមនុស្សកម្រិតពិភពលោក។ វិទ្យាស្ថានជួយពន្លឿនការអនុវត្តទាំងនេះ ដើម្បីធ្វើឱ្យពិភពការងារកាន់តែប្រកបដោយឧត្តមភាព។ តាមរយៈកម្មវិធីវាយតម្លៃទទួលស្គាល់របស់វិទ្យាស្ថាន Top Employers Institute ក្រុមហ៊ុនដែលចូលរួមអាចត្រូវវាយតម្លៃ ផ្ដល់វិញ្ញាបនបត្រ និងទទួលស្គាល់ថាជានិយោជកនៃជម្រើស។ ដោយត្រូវបានបង្កើតឡើងជាង ៣០ឆ្នាំមុន វិទ្យាស្ថាន Top Employers Institute បានវាយតម្លៃទទួលស្គាល់ស្ថាប័នចំនួន ២,០៥២ ក្នុង១២១ ប្រទេស/តំបន់។ និយោជកឆ្នើមដែលទទួលបានវិញ្ញាបនបត្រទាំងនេះ ជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់បុគ្គលិកជាង ៩,៥លាននាក់នៅទូទាំងពិភពលោក៕