(ភ្នំពេញ)៖ ស្រាបៀរម៉ាទ្រីដ ​​របស់​លោកស្រីឧកញ៉ា សុខ សុភាព អគ្គនាយិកា​ក្រុមហ៊ុនអ៉ិនធើ-ម៉ាទ្រីដ បេវើរីច ខេមបូឌា ​​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ពិធី​ជួបជុំសំណេះ​សំណាល និងអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៥ ចំនួន​ជិត​ ៥ពាន់​នាក់ ​​​ក្រោមអធិបតីភាពសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០២៣។ ពិធីជួបជុំនេះ ជាជំនួបលើកទី៥ បន្ទាប់ពីអាក់ខានដោយសារកូវីដ-១៩ រយៈពេល ២ឆ្នាំកន្លងមក។

សម្តេចតេជោ បានចាត់ទុកជំនួបនេះជាកិច្ចប្រឹងប្រែងមួយដើម្បីរួមគ្នាធ្វើជាប្រយោជន៍ សម្រាប់សង្គមជាតិ។ ក្រោយ​ពេល​សម្តេច​តេជោ មានមតិ​សំណេះ​សំណាល​ចប់ ​​ក៏​មាន​ការ​ទទួល​ទាន​អាហារសាមគ្គី​​​រួម​គ្នា ដោយបានរៀបចំ​ម្ហូបអាហារ ភេសជ្ជៈ​​​មួយ​ចំនួន​ និង​​​ស្រាបៀរ​តែ​មួយ​មុខ​គត់គឺស្រាបៀរ ​​ម៉ាទ្រីដ។

ស្រាបៀម៉ាទ្រីដ ផលិតឡើងពីគ្រឿងផ្សំប្រកបដោយគុណភាពខ្ពស់ ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីអឺរ៉ុប ផ្តល់នូវរសជាតិស្រាល ស្រទន់​​​ ក្លិនក្រអូប ឈ្ងុយ​ ងាយស្រួលញ៉ាំ ទទួលបានភាពរីករាយ និងមិនឈឺក្បាល។ ក្រុមហ៊ុន បង្កើតឡើងដោយវិនិយោគិនខ្មែរ ១០០% ក្រោម​ទឹកប្រាក់ចំនួន ៧៨លានដុល្លារសហរដ្ឋអាមេរិក។ រោងចក្រ ត្រូវបានបំពាក់ដោយ​ម៉ាស៉ីន​ផលិតស្រាបៀរបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីអឺរ៉ុប និងបានទទួលស្គាល់ដោយវិទ្យាស្ថានស្តង់ដារលើផ្នែកគុណភាព និងអនាម័យទៅតាមកម្រិតស្តង់ដារ ISO 9001:2015 និង ISO 22000:2018 ។

សូម​ជម្រាប​ថា ពិធីផលិតស្រាបៀរដំបូង របស់ក្រុមហ៊ុនទើប​​បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២​ ក្រោមអធិបតីភាពលោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួម​ជាភ្ញៀវកិត្តិយសពីសំណាក់ អ្នកឧកញ៉ា ឧកញ៉ា យ៉ាងអធិកអធមបំផុត៕