(ភ្នំពេញ)៖ ផ្កាហប់ ជាគ្រឿងផ្សំសំខាន់មួយ ក្នុងចំណោមគ្រឿងផ្សំចម្បងទាំង៤ ក្នុងការផលិតស្រាបៀរ កម្ពុជា។ ផ្កាហប់ ជាប្រភេទរុក្ខជាតិដែលដាំដុះនៅតំបន់ត្រជាក់ដូចជាសហភាពអឺរ៉ុប និងអាមេរិកជាដើម។

គ្រឿងផ្សំសំខាន់ៗក្នុងការផលិតស្រាបៀរ កម្ពុជា គឺមានបួនមុខធំៗរួមមាន៖ ទី១ គឺស្រូវសាឡីនាំចូលពី អាល្លីម៉ង់ ហូឡង់ និងប៊ែលហ្សិច, ទី២ គឺផ្កាហប់នាំចូលពី អាល្លីម៉ង់, ទី៣ គឺមេស្រាបៀរ Yeast នាំចូលពី អាល្លីម៉ង់, និងទី៤ គឺទឹកដែលឆ្លងកាត់បច្ចេកវិទ្យាច្រោះដ៏ម៉ត់ចត់។

ហប់ (Hops) ប្រើប្រាស់សម្រាប់ផលិតស្រាបៀរ កម្ពុជា មានពីរប្រភេទ គឺ ហប់ អ៉ិចស្ត្រាក (Hops Extract) ដែលមានតួនាទីផ្តល់នូវសារធាតុល្វីង ឬឯ ហប់ អារ៉ូម៉ា (Hops Aroma) ផ្តល់នូវក្លិនក្រអូបឈ្ងុយដល់ស្រាបៀរ។

ប្រសិនបើអ្នកចង់ស្វែងយល់ពីបច្ចេកវិទ្យាផលិតស្រាបៀរ និងភេសជ្ជៈ ទំនើបបំផុតពីអាល្លឺម៉ង់ ជួបគ្នានៅ ខ្មែរ ប៊ែវើរីជីស រោងចក្រល្អបំផុតមួយនៅអាស៉ី។
កក់ទស្សនកិច្ចបច្ចកវិទ្យាឥលូវនេះ តាមរយៈគេហទំព័រផ្លូវការរបស់ ខ្មែរ ប៊ែវើរីជីស ឬទាក់ទងទៅកាន់លេខទូរសព្ទ (០៦១, ០៦៧, ០៦៩) ៩០២ ៩០២៕

សូមទស្សនាវីដេអូ ពីបច្ចេកវិទ្យាលំដាប់ពិភពលោកនៃការផលិតស្រាបៀរ និងភេសជ្ជៈ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈតំណភ្ជាប់៖ https://bit.ly/3ZGT7H1