(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Tencent Holdings ដែលជាក្រុមហ៊ុនហ្គេមដ៏ធំបំផុតរបស់ពិភពលោក និងដៃគូប្រជែង NetEase Inc បានកើនឡើងលើសពីការរំពឹងទុក បន្ទាប់ពីនិយតករចិនសម្រេចបន្ថូរបន្ថយច្បាប់ជាមួយនឹងការអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណហ្គេមជាលើកដំបូងក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tencent បានកើនឡើងដល់ទៅ ១.៧ភាគរយនៅក្នុងការជួយដូរដំបូង ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន NetEase បានកើនឡើងរហូតដល់ ៥.៨ភាគរយដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៤ខែចុងក្រោយនេះ។
យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា នៅថ្ងៃអង្គារម្សិលមិញនេះនិយតករចិនបានសម្រេចផ្តល់អជ្ញាប័ណ្ណដល់ហ្គេមអនឡាញសរុបចំនូន ៨៨ផ្សេងគ្នា ដែលបង្ហាញពីការសម្រេចបន្ថូរបន្ថយច្បាប់ឧស្សាហកម្មហ្គេមជាលើកដំបូងចាប់តាំងពីខែសីហា ឆ្នាំ២០២១មក។ ជុំវិញបញ្ហានេះប្រទេសចិន អាចនឹងមិនដូចនៅក្នុងប្រទេសផ្សេងនោះទេ ដោយរាល់វីដេអូហ្គេមទាំងអស់ត្រូវមានការយល់ព្រមពីនិយតករជាមុនសិន ទើបមានសិទ្ធចេញផ្សាយ ដូច្នេះការផ្តល់អាជ្ញាប័ណ្ណនេះនឹងជម្រុញឱ្យវិស័យហ្គេមប្រទេសចិនកាន់តែឈានមុខគេមួយកម្រិតទៀត៕