(មីឡែន)៖ ខ្សែបម្រើក្លិប Juventus កីឡាករ West Mckennie បានបដិសេធសំណើប្រមាណ ៣២លានដុល្លារក្នុងការផ្ទេរកាន់ក្លិប Aston Villa នៃលីគអង់គ្លេស Premier League, នេះបើតាមប្រភពពី Dailymail ឲ្យដឹងនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

កីឡាករសញ្ជាតិអាមេរិក Mckennie ត្រូវបានរបាយការណ៍ឲ្យដឹងថា កំពុងមានការរង់ចាំសំណើដេញថ្លៃពីក្លិបធំៗ ដូចជាក្លិប Chelsea និង Tottenham Hotspur ឬក្លិបលីគអាល្លឺម៉ង់ Borussia Dortmund ដែលមានការចាប់អារម្មណ៍លើករូបគេ ក្នុងការចុះហេត្ថលេខា។

រំលឹកផងថា Mckennie បច្ចុប្បន្នកំពុងលេងឲ្យក្លិបលីគអីតាលី Serie A ជាខ្សែបម្រើសរបស់ក្លិប Juventus ដែលបានផ្ទេរមកពីក្លិប Schalke 04 កាលឆ្នាំ២០២១ ហើយគិតមកដល់ពេលនេះបង្ហាញខ្លួនបាន ៦៣ប្រកួតរកបាន ៨គ្រាប់ជាបណ្តោះអាសន្ន៕