(បរទេស)៖ តារាសម្ដែង Jeremy Renner (តួ Hawkeye របស់ Marvel) បានប្រាប់អ្នកគាំទ្រតាមរយៈបណ្តាញសង្គម Twitter ថាលោកបានត្រឡប់មកពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីឧបទ្ទវហេតុរងរបួសធ្ងន់ធ្ងរពេលកំពុងកាយព្រិលទឹកកកនៅផ្ទះរបស់ខ្លួន ដែលតម្រូវឲ្យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយរយៈ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ជាការឆ្លើយតបទៅនឹងការបង្ហោះតាម Twitter កាលពីថ្ងៃចន្ទ ទី១៦ ខែមករា អំពីរឿងភាគទូរទស្សន៍ Paramount+ របស់លោក ចំណងជើងថា «Mayor Of Kingstown» លោក Renner បានសរសេរថា នៅពេលនេះខួរក្បាលរបស់លោកបានងើបឡើងវិញហើយ ហើយលោកពិតជារំភើបណាស់ក្នុងការមើលភាគ ២០១ ជាមួយគ្រួសាររបស់លោកនៅផ្ទះ។ ដូច្នេះបានន័យថា តារារូបនេះ បានត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីស្ថានភាពរបួសធូរស្បើយ។ 

យោងតាមអ្នកតំណាង Renner បានឱ្យដឹងថា គ្រោះថ្នាក់នេះបានធ្វើឱ្យលោកស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ជាមួយនឹងរបួសទ្រូងធ្ងន់ធ្ងរ និងរបួសផ្សេងៗទៀត។

គួរជម្រាបថា ម្ចាស់ពានរង្វាន់ Oscar ពីរសម័យកាល លោកJeremy Renner អាយុ ៥២ ឆ្នាំដើរតួជា Hawkeye នៅក្នុង Marvel Cinematic Universe ហើយមានតួនាទីដដែលៗនៅក្នុងរឿង Mission Impossible franchise ផងដែរ៕