(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះ ផលិតផលប្រេងឆាសុខភាព Healthy CHEF នំHANAMI និងផលិតផល Ora ដែលត្រូវបានគេទទួលស្គាល់ថាជាផលិតផលដែលសុទ្ធសឹងតែមានគុណភាពខ្ពស់ និងកំពុងទទួលបានការពេញនិយមគាំទ្រពីសំណាក់អតិថិជននៅលើទីផ្សារកម្ពុជា បានរៀបចំកម្មវិធីជប់លៀងជូនដៃគូអាជីវកម្មរបស់ខ្លួនជាង ២០០នាក់ នៅរាជធានីភ្នំពេញ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាថ្លែងអំណរគុណដល់ដៃគូអាជីវកម្មទាំងអស់ដែលតែងតែជឿទុកចិត្ត គាំទ្រ និងខិតខំប្រឹងប្រែងក្នុងការចែកចាយផលិតផល ដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុនកន្លងមក។ ពិសេសជាងនេះទៅទៀត ជាមួយនឹងការជួបជុំដែលពោរពេញដោយស្នាមញញឹម ភាពរីករាយ និងចំណងមិត្តភាពដ៏ស្អិតរមួតរវាងដៃគូអាជីវកម្មទាំងអស់ ក្រុមហ៊ុនក៏មានបង្កើតកម្មវិធីចាប់រង្វាន់ធំ និងរង្វាន់ជាច្រើនទៀតជូនដៃគូអាជីវកម្មផងដែរ ដើម្បីជាការអរគុណ លើកទឹកចិត្ត ជាពិសេសញ៉ាំងឲ្យកម្មវិធីកាន់តែមានភាពអធិកអធមថែមមួយកម្រិតទៀត។

សូមបញ្ជាក់ផងដែរថា ផលិតផលប្រេងឆាសុខភាព Healthy CHEF គឺជាផលិតផលដែលមានគុណភាពខ្ពស់ ផលិតឡើងពីសណ្តែងសៀង និងផ្កាឈូករ័ត្ន 100% មិនមានជាតិខ្លាញ់ (No Cholesterol) និងល្អសម្រាប់សុខភាពបេះដូង ជាពិសេសមានវីតាមីន E អូមេហ្គា ៣ អូមេហ្គា ៦ និងអូមេហ្គា ៩ ជួយដល់ការលូតលាស់របស់សរសៃឈាម និងខួរក្បាល។ នំ HANAMI ជាផលិតផលដែលលក់ដាច់លេខមួយនៅកម្ពុជា និងត្រូវបានទទួលស្គាល់គុណភាពជាលក្ខណៈអន្តរជាតិ។ មួយវិញទៀត ដោយសារតែផលិតផលនេះផលិតឡើងដោយការដុត មិនប្រើខ្លាញ់បំពង នាំឲ្យមិនមានការឈឺក ឬប៉ះពាល់ដល់សុខភាពឡើយ ជាពិសេសមានរសជាតិឆ្ងុយឆ្ងាញ់ខុសប្លែកពីគេ។

ដោយឡែក ផលិតផល Ora ដែលរួមមានសាប៊ូបោកសម្លៀកបំពាក់ ទឹកលាងចាន និងទឹកលាងបង្គន់ គឺសុទ្ធសឹងតែទទួលបានការគាំទ្រពីអតិថិជន ដោយសារតែផលិតផលមានគុណភាពខ្ពស់នាំមុខគេនៅលើទីផ្សារ៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ 092 l 070 l 090 553 456