(ភ្នំពេញ)៖ កម្មវិធី HEINEKEN SUSTAINATHON ជុំដំបូងបានបញ្ចប់ ទៅដោយភាពរីករាយនៅអគារ Raintree Cambodia ខណៈដែលយុវជនដែលមានគំនិតច្នៃប្រឌិតនានា បានលើកឡើងពីគំនិតប្រកបដោយភាពច្នៃប្រឌិត របស់ពួកគេទៅកាន់អ្នកជំនាញផ្នែកអាជីវកម្មបង្កើតថ្មី និងអ្នកជំនាញឧស្សាហកម្ម។

ដោយបើកដំណើរការក្រោមកិច្ចសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON គឺជាការប្រកួតប្រជែង ដែលផ្តោតលើនិរន្តរភាព ដែលអញ្ជើញបេក្ខជនបេក្ខនារី (អាយុយ៉ាងតិច ១៨ឆ្នាំ) ឱ្យចូលរួមក្នុងបេសកកម្មបង្កើតអនាគត ប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។

ជាផ្នែកមួយនៃការប្រកួតប្រជែងលើកដំបូង ស្ថិតក្រោមប្រធានបទ «ការពិសាដោយការទទួលខុសត្រូវ» ក្រុមចូលរួមប្រកួតប្រជែងចំនួន២០ ក្រុម (មានអ្នកចូលរួមសរុប ៧៨នាក់) មានរយៈពេល ៤៨ម៉ោង ដើម្បីធ្វើកិច្ចការមួយក្នុងគោលបំណងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយជំរុញការពិសាប្រកបដោយការទទួលខុសត្រូវ។ ក្រុមចំនួនបីត្រូវបានជ្រើសរើសជាជាជ័យលាភីកំពូលទាំង៣ ដើម្បីបិទបញ្ចប់ការប្រកួតប្រជែងជុំទីមួយនេះ។

សម្រាប់វគ្គបន្ទាប់ ជ័យលាភីទាំងបីក្រុម នឹងមានឱកាសដុសខាត់គម្រោង ដែលពួកគេបានស្នើឱ្យលេចចេញជារូបរាងឡើង ក្រោយទទួលបានការណែនាំពីអ្នកជំនាញផ្នែកអាជីវកម្មបង្កើតថ្មី ក្នុងដំណាក់កាលហ្វឹកហាត់រយៈពេល ៣ខែ ដែលដឹកនាំដោយក្រុមហ៊ុន Startup Factory។ បន្ទាប់មក ពួកគេនឹងប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រដ៏ធំមួយមួយ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងឆ្នាំនេះ ជាពេលដែលនឹងមានការប្រកាសក្រុមជ័យលាភីផ្តាច់ព្រ័ត្រ ក្នុងចំណោមក្រុមដែលបានបានជ្រើសរើសទាំងបី៕

លោកស្រី Jitka Markova នាយិកាក្រុមហ៊ុន Startup Factory Cambodia មានប្រសាសន៍ថា «យើងចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើអ្នកចូលរួមទាំងអស់ និងគំនិតប្រកបដោយស្តង់ដារខ្ពស់របស់ពួកគេ នៅក្នុងការប្រកួតប្រជែងលើកដំបូង ដែលមិនធ្លាប់មានសម្រាប់ការប្រកួតប្រជែងបែបនេះ នៅកម្ពុជា ដែលផ្តោតលើគំនិតច្នៃប្រឌិត ប្រកបដោយនិរន្តរភាព។ យើងមានមោទនៈភាពចំពោះអ្នកគ្រប់គ្នា ដែលធ្វើបានយ៉ាងល្អបំផុត ហើយយើងទន្ទឹងរង់ចាំធ្វើការងារជាមួយបេក្ខជនបេក្ខនារី ដែលជាប់ជុំចុងក្រោយទាំងអស់ ដើម្បីគាំទ្រពួកគេក្នុងដំណាក់កាលបន្ទាប់»។

ការប្តេជ្ញាចិត្តរយៈពេលវែងក្រោមកម្មវិធី «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ (Brew A Better World)» របស់ក្រុមហ៊ុន ហ៊ិននីគែន គ្រុប គូសបញ្ជាក់ពីអាទិភាពរបស់ក្រុមហ៊ុន ក្នុងការរួមចំណែកជាវិជ្ជមានលើទិដ្ឋភាពសំខាន់ៗចំនួនបី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ។

ក្រុមហ៊ុន ហ៊ិននីគែន គ្រុប បាននិងកំពុងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាទូទាំងសកល ដើម្បីលើកកម្ពស់ការពិសាប្រកប ដោយការទទួលខុសត្រូវ រាប់ចាប់ពីការផ្តល់លទ្ធភាព ឱ្យអ្នកប្រើប្រាស់នូវជម្រើសស្រាបៀរ ដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល។ បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយ អំពីការពិសាប្រកបដោយការទទួលខុសត្រូវ ទៅដល់អ្នកប្រើប្រាស់ជាង១ពាន់លាននាក់ជារៀងរាល់ឆ្នាំផងដែរ ដើម្បីជួយអ្នកប្រើប្រាស់ទាំងអស់ អាចបង្កើតជម្រើសប្រកបដោយការទទួលខុសត្រូវ។

លោកស្រី Anne de Graaf នាយិកាផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា «វាជាការចាប់ផ្តើមឆ្នាំថ្មីដ៏អស្ចារ្យមួយ ដោយបានជួបមនុស្សជំនាន់ថ្មីជាច្រើននាក់ ដែលនឹងបង្កើតអនាគតរបស់យើង និងបង្កើនកិច្ចសន្ទនាសំខាន់ៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាមួយគ្នា។ និរន្តរភាព និងការទទួលខុសត្រូវគឺជាផ្នែកមួយនៃឬសគល់ (DNA) របស់ក្រុមហ៊ុន ហ៊ិននីគែន អស់រយៈពេលជាងមួយសតវត្សមកហើយ ហើយយើងតែងតែលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យពិសាដោយការទទួលខុសត្រូវ។ យើងបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អតិថិជន និងអ្នកប្រើប្រាស់ជាមួយនឹងម៉ាកយីហោល្បីៗនៅក្នុងស្រុក និងនៅទូទាំងពិភពលោករបស់យើង ហើយយើងជឿជាក់ថា តាមរយៈការធ្វើឱ្យមានការពិសារដោយការទទួលខុសត្រូវ និងក្នុងកម្រិតសមល្មម វានឹងធ្វើឱ្យបទពិសោធទាំងនេះកាន់តែប្រសើរឡើង។ ដូច្នេះយើងអាចធ្វើកិច្ចការបន្ថែមទៀតដើម្បីញ៉ាំងឱ្យមនុស្សជួបជុំគ្នាប្រកបដោយភាពរីករាយ និងបង្កើតទំនាក់ទំនងជាមួយគ្នាដែលពិតជាមិនអាចបំភ្លេចបាន»។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូមតាមដានទំព័របណ្តាញសង្គម(សម្រាប់តែអ្នកដែលមានអាយុ ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ) របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលជាផ្នែកមួយនៃយុទ្ធនាការ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» របស់ក្រុមហ៊ុន៖

* ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖https://www.facebook.com/HEINEKENCambodia/
* ទំព័រ LinkedIn របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖ https://www.linkedin.com/company/heinekencambodia/