(ភ្នំពេញ)៖ ក្រុមហ៊ុន United Auto Trading Co.,ltd នាំចូលរថយន្តម៉ាក Chevrolet ប្រចាំប្រទេសកម្ពុជា បានបង្ហាញនូវរថយន្ត SUV មួយម៉ូឌែលថ្មីទៀតហើយ ដែលរចនាបែបស្ព័រ និងមានតម្លៃសមរម្យល្អបំផុតគឺម៉ូឌែល Chevrolet Tracker និងបានចាប់ផ្តើមសម្ពោធបើកដំណើរការលក់ជាផ្លូវការនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះហើយ នៅ ដឺ ព្រេមៀរ សែនសុខ។

រថយន្ត Chevrolet ស៊េរីថ្មី Chevrolet Tracker ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាទំនើប និងការរចនាបថដ៏ប្រណិតនេះ ជាជម្រើសដ៏ល្អបំផុតសម្រាប់ទីផ្សារកម្ពុជា ជាមួយតម្លៃត្រឹមតែ $29,999 ព្រមទាំងមានជម្រើសពណ៌ជាច្រើន រហូតដល់៦ពណ៌ ងាយស្រួលបំពេញតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់អតិថិជន។

នៅក្នុងពិធីសម្ពោធបើកដំណើរនេះលោក ប៉ែន ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន United Auto Trading Co.,Ltd បានលើកឡើងថា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះក្រុមហ៊ុនទទួលបានការកក់ និងបញ្ជាទិញរថយន្ត Tracker ជិត ៣០០គ្រឿងហើយ ដែលនេះជាកំណត់ត្រាថ្មីមួយ និងភាពជោគជ័យរបស់ម៉ាកយីហោ Chevrolet។

លោក ប៉ែន ពិសិដ្ឋ បានបន្ថែមថា នេះជាការនាំចូលដ៏ល្អមកកម្ពុជាដែលរថយន្តTracker មានការរចនាបែបស្ព័រ ទាក់ទាញ និងស័ក្តិសមសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តថ្មី ឬអ្នកកំពុងប្រើប្រាស់រថយន្តមួយទឹក ដែលចង់បានរថយន្តពីម៉ាកយីហោអាមេរិក។ រថយន្តនេះនឹងត្រូវលក់ផ្ដាច់មុខដោយក្រុមហ៊ុនដៃគូ របស់ Chevrolet ក្នុងប្រទេសកម្ពុជា គឺ United Auto Trading (UAT)។

គួរបញ្ជាក់ដែរថា រថយន្ត Chevrolet Tracker គឺមានសន្ទុះល្បឿនស្ទុះល្អ ងាយស្រួលបើកបរជាមួយនឹងម៉ាស៊ីនជាប្រភេទ ៤ស៊ីឡាំង ទំហំ ១.០លីត្រ Turbo កម្លាំងរហូតដល់ទៅ ១១៦សេស ជាមួយនឹងកម្លាំងរមួល ១៧៥nm គួបផ្សំជាមួយនឹងប្រអប់លេខ ៦វគ្គអូតូម៉ាតិច ម៉្យាងវិញទៀតពាក់ព័ន្ធជាមួយនឹងចង្កូត ជាប្រភេទអេឡិចត្រូនិក គឺថាមានភាពធូរស្រួលក្នុងការបត់បែន ដែលចូលរួមចំណែកនៅក្នុងការផ្ដល់នូវគុណភាពនៃការបើកបរមួយដែលលោកអ្នកកាន់តែរីករាយ។

សម្រាប់ព័ត៌មានទាក់ទងនឹងតម្លៃរថយន្ត សូមទំនាក់ទំនង៖ 𝟎𝟗𝟓 𝟓𝟓𝟓 𝟖𝟑𝟐 | 𝟎𝟗𝟑 𝟖𝟖𝟗 𝟖𝟖𝟖 ទីតាំង: អគារ #115 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ ៕