(ឡុងដ៍)៖ ក្លិបបាល់ទាត់ញញួរធំ West Ham United បាននឹងកំពុងធ្វើការ ដើម្បីចុះកិច្ចសន្យាជាមួយក្លិប Aston Villa ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Danny Ings។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

West Ham ឥឡូវកំពុងពិភាក្សា ដើម្បីនាំយកកីឡាករ Ings ដែលកិច្ចសន្យាបច្ចុប្បន្នរបស់លោកនៅក្លិប Villa នឹងផុតកំណត់នៅឆ្នាំ២០២៤ ជាមួយនឹងតម្លៃខ្លួន ១២លានផោន។

កីឡាករវ័យ ៣០ឆ្នាំ ដែលបានលេង ៣លើកឲ្យក្រុមជម្រើសជាតិអង់គ្លេសនោះ បានស៊ុតបញ្ចូល ៧គ្រាប់ក្នុងការបង្ហាញខ្លួន ២១លើកសម្រាប់ក្លិបគិតមកទល់ពេលនេះ នារដូវកាលនេះ៕