(ភ្នំពេញ)៖ មិនទាន់ចូលឆ្នាំចិនស្រួលបួលផង​ ទន្សាយនាំសំណាងរបស់ Cambodia Beer បានពាំនាំរង្វាន់ធំលុយ២ម៉ឺនដុល្លារ​ ទៅឲ្យបុរសកំពូលសំណាង២០នាក់ ​រស់នៅក្នុងខេត្តសៀមរាប​ ពេលពួកគាត់ទិញអស់ ១២កំប៉ុងមកពិសាជុំគ្នាក្រោយពីបង្ហើយការងារ។

អតិថិជនឈ្មោះ ស៊ន់ សារុំ រស់នៅភូមិខ្នារចាស់ សង្កាត់ជ្រាវ ស្រុកសៀមរាប ខេត្តសៀមខេត្ត បានចាប់ចំកំប៉ុងមានរង្វាន់ធំលុយ២ម៉ឺនដុល្លារ ដែលជាកំប៉ុងមានការរចនាថ្មី​ សម្រាប់អបអរបុណ្យចូលឆ្នាំចិន​ ដោយមានការបញ្ចូលរូបទន្សាយនាំលាភនាំជ័យជូនដល់អតិថិជនខ្លួន។

អតិថិជនឈ្មោះ ស៊ន់ សារុំ ដែលបច្ចុប្បន្នមានអាជីពជាអ្នកបើកឡានដឹកដី បានឲ្យដឹងថា​ ក្រោយពីគាស់ឃើញ២ម៉ឺនដុល្លារភ្លាម​ ក៏បានទាក់ទងទៅម្ចាស់តូបលក់ Cambodia Beer ដើម្បីប្រាប់ពីដំណឹង​ មួយរំពេចក្រោយមកក្រុមការងាររបស់ក្រុមហ៊ុន​ ក៏បានចុះមកដល់ទីតាំងដែលគាត់ត្រូវរង្វាន់ភ្លាមៗតែម្តង។

បងប្រុស ស៊ន់ សារុំ និងមិត្តរួមអាជីពទាំង១៩រូបទៀតបានស្រុះស្រួលគ្នាសម្រេចបែងចែក​ រង្វាន់ធំលុយ២ម៉ឺនដុល្លារនេះជា២០ចំណែក​ ដោយម្នាក់ៗទទួលបានទឹកប្រាក់១ពាន់ដុល្លារ។

ពិតជាគួរឲ្យសរសើរទឹកចិត្តរាប់អានគ្នា​ ដ៏ល្អរបស់បងប្រុសទាំង២០នាក់នេះណាស់។

តាងនាមឲ្យបុគ្គលសំណាងទាំង២០នាក់លោក ស៊ន់ សារុំ បានថ្លែងថា «ត្បិតតែលុយ២ម៉ឺនដុល្លារ​ ចែកគ្នា២០នាក់ ខ្ញុំសប្បាយចិត្តខ្លាំង​ ព្រោះមានលុយ​ សម្រាប់ក្រុមគ្រួសារចាយវាយនាឱកាសចូលឆ្នាំចិនខាងមុខនេះ ហើយកាន់តែសប្បាយចិត្តខ្លាំង​ ព្រោះនៅសុខៗលុយក៏រត់ចូលមកឯងៗ»

គួរបញ្ជាក់ថា ទន្សាយនាំលាភនាំជ័យរបស់ Cambodia Beer កាលពីពេលថ្មីៗនេះ​ ក៏បានពាំនាំលុយ២ម៉ឺនដុល្លារជូនដល់បងប្រុសម្នាក់រស់នៅខេត្តកណ្តាលផងដែរ។

តើអតិថិជនរបស់ Cambodia Beer រូបណានឹងទទួលបានលាភជ័យពីទន្សាយនាំសំណាង?៕
ពិសារដោយការទទួលខុសត្រូវ