(ឡុងដ៏)៖ ក្លិប Manchester City បានបន្ថយគម្លាតតាមប្រដេញពិន្ទុជាមួយក្លិប Arsenal មកនៅត្រឹមតែ ៥ពិន្ទុ បន្ទាប់ពីមេឃខៀវបានវាយបកយកឈ្នះក្រុម Tottenham Hotspur ៤-២ ស្ថិតក្នុងការប្រជែងលីគអង់គ្លេស Premier League 2022-23 គិតត្រឹមជើទី១។

តាមរយៈពេលលទ្ធផលនេះដែរធ្វើឲ្យក្រុមដឹកនាំដោយលោក Pep Guardiola រកបាន ៤២ពិន្ទុក្រោយការព្យាយាមរបស់កូនក្រុមកីឡាករ Riyan Mahriz ស៊ុតបាន ២គ្រាប់ម្នាក់នៅនាទីចុងម៉ោងការប្រកួតដែលមាន Alvarez និង Haaland បានរួមចំណែកផងដែរ ដ្បិតពូកគេត្រូវបាន Spurs នាំមកមុខដោយការធ្វើបានពីកីឡាករ Kulusevski និង Emerson។

បញ្ជាក់ផងថា ក្រុមកាំភ្លើងធំ Arsenal នៅបន្តឈរកំពូលតារាងមាន ៤៧ពិន្ទុ ដោយមានក្រុម Man City តាមពីក្រោយចំនួន ៤២ពិន្ទុមានគម្លាតត្រឹម ៥ពិន្ទុ ខណៈក្រុមលោក Antonio Conte ឈរលេងរៀងទី៥ រកបាន ៣៣ពិន្ទុជាបណ្តោះអាសន្នគិតត្រឹមជើងទី១៕