(ភ្នំពេញ)៖ កិច្ចប្រជុំបុគ្គលិកផ្នែកលក់អចលនវត្ថុនៃបុរី JOVAN CITY និងជាវគ្គបណ្តុះបណ្តាលអចលនវត្ថុអាស៊ីអាគ្នេយ៍ (ប្រទេសសិង្ហបុរី-ម៉ាឡេស៊ី) បានប្រព្រឹត្តទៅយ៉ាងជោគជ័យ។

កិច្ចប្រជុំបុគ្គលិកលក់អចលនវត្ថុនៃបុរី JOVAN CITY និងជាវគ្គបណ្តុះបណ្តាលអចលនវត្ថុអាស៊ីអាគ្នេយ៍ គឺជាកម្មវិធីមានទ្រង់ទ្រាយធំ ដែលរួមបញ្ចូលនូវការលក់អចលនវត្ថុ សមិទ្ធិផល ការសិក្សាអភិវឌ្ឍបុគ្គល ដំណើរកំសាន្ត និងទស្សនកិច្ចសិក្សាក្រៅប្រទេស ហើយនេះក៏ជាកម្មវិធីពិសេសដែលបុរី JOVAN CITY យកចិត្តទុកដាក់រៀបចំឡើងសម្រាប់បុគ្គលិកលក់អចលនវត្ថុនៅជួរមុខ កាលពីថ្ងៃទី៣ ដល់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។

ដើម្បីឲ្យបុគ្គលិកលក់ និងផ្សព្វផ្សាយអចលនវត្ថុនៅជួរមុខ មានភាពអត់ធ្មត់ ក្នុងការផ្តល់សេវាកម្មជូនអតិថិជន។ បុគ្គលិកលក់ដែលសម្រេចបាននូវការលក់អចលនវត្ថុ មានឱកាសសិក្សា និងអភិវឌ្ឍបន្ថែម។

ក្រុមហ៊ុន JOVAN GROUP ហ៊ានផ្តល់ជូននូវការសន្យា ហើយក៏បានរៀបចំឲ្យបុគ្គលិកលក់ដែលហ៊ានប្រកួតជាមួយនឹងភាពប្រឈមរបស់ខ្លួនឯង ធ្វើដំណើរពីប្រទេសកម្ពុជា ទៅពង្រីកចក្ខុវិស័យរបស់ខ្លួន ដើម្បីទទួលបាននូវឆាកជីវិតដ៏ត្រចះត្រចង់។ នេះក៏ជាព្រឹត្តការណ៍លើកទីមួយនៅក្នុងប្រវត្តិសាស្ត្រនៃវិស័យអចលនវត្ថុកម្ពុជា ដែលមានអ្នកអភិវឌ្ឍអចលនវត្ថុ រៀបចំដំណើរទស្សនកិច្ចសិក្សាក្រៅប្រទេស ជាពិសេសជូនក្រុមហ៊ុនភ្នាក់ងារ និងបុគ្គលិកលក់។ នេះទើបជាការរៀបចំកម្មវិធីជួបជុំ ក្រុមហ៊ុនភ្នាក់ងារជាច្រើនដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ពិតប្រាកដ ហើយទន្ទឹមនឹងនោះក៏រួមបញ្ចូលនូ វធនធានអចលនវត្ថុក្រៅប្រទេស ដែលធ្វើឲ្យយើងទទួលបានព័ត៌មាន ពីស្ថានភាពអចលនវត្ថុនៅប្រទេសជិតខាង និងឈានទៅដល់ការចែករំលែកធនធានបានពិតប្រាកដ។

បុគ្គលិកលក់ជួរមុខចំនួន ៣៦ នាក់មកពីក្រុមហ៊ុនភ្នាក់ងារលក់ជាច្រើន បន្ទាប់ពីរយៈពេល ០១ខែនៃការប្រកួត បានក្លាយខ្លួនទៅជាវីរបុគ្គលិកលក់អចលនទ្រព្យអាណត្តិដំបូងនៅកម្ពុជា ដោយពួកគេបានជំនះនូវដែនកំណត់របស់ខ្លួនឯង ពុះពារនូវឧបសគ្គ ហើយនៅទីបំផុតបានកសាងនូវស្នាដៃរបស់ខ្លួន និងក្លាយខ្លួន ទៅជាវីរបុគ្គលិកលក់អាណត្តិដំបូងនៅកម្ពុជា ដែលបានទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេស មិនត្រឹមតែប៉ុណ្ណោះ នៅទទួលបានទូរស័ព្ទដៃ iPhone សេរីថ្មី និងប្រាក់រង្វាន់លើកទឹកចិត្តទៀតផង។

 ក្នុងអំឡុងពេលនេះ ក្រុមវីរបុគ្គលិកលក់បានធ្វើដំណើរហោះហើរចេញពីភ្នំពេញឆ្ពោះទៅកាន់កូឡាឡាំពួរ រួចបន្តដំណើរទៅទិសខាងត្បូងឆ្ពោះទៅកាន់ Melaka ស៊ីនសាន និងសិង្ហបុរី។ ក្រៅពីដំណើរកំសាន្ត ការភ្លក្សអាហារឆ្ងាញ់ៗ អ្វីដែលសំខាន់នោះគឺការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងអ្នករួមវិស័យប្រចាំនៅតំបន់នោះ។ នៅក្នុងដំណើរទាំងមូលគឺទទួលបានបដិសណ្ឋារកិច្ចពីសំណាក់ដៃគូរួមវិស័យ ការបណ្តុះបណ្តាលណែនាំពីសំណាក់គ្រូល្បីខាងវិស័យអចលនវត្ថុ ព្រមទាំងការអមដំណើរ ការណែនាំ និងជំនួយពីលោក MICHAEL JAN NGIEN HO អគ្គលេខាធិការនៃសភាពាណិជ្ជកម្មសហគ្រាសចិន-អាស៊ាន (ប្រចាំម៉ាឡេស៊ី) និងជាតំណាងមជ្ឈមណ្ឌលសេវាកម្ម សហគ្រាសនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP ឬ Regional Comprehensive Economic Partnership)។

បន្ទាប់ពីទស្សនា Kuala Lumpur City Gallery និងបានស្វែងយល់មួយកម្រិតទៀតពីការអភិវឌ្ឍរបស់ទីក្រុងកូឡាឡាំពួររួច ក៏បានទៅធ្វើទស្សនកិច្ចគម្រោងដែលជា Landmark ប្រចាំកូឡាឡាំពួរ និងជាអគារ Landmark មួយក្នុងចំណោមអគារ ១០ ដែលខ្ពស់ជាងគេលើពិភពលោក នោះគឺអគារ The Exchange 106 និងបណ្តុំអគារមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ TRX។ បន្ទាប់មកទៀត គឺបន្តដំណើរទៅកាន់ “Impression City” ដែលលាតសន្ធឹងលើផ្ទៃដី ១៣៨ acre (បញ្ជាក់ ១ acre ស្មើនឹង ០,៤០៥ ហិកតា) នៅMelaka ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន ៧០០០ លាន ringgit (រូបិយប័ណ្ណម៉ាឡេស៊ី) ដោយក្នុងនោះ «Encore Melaka Impression Series» គឺកម្មវិធីសម្តែងសិល្បៈវប្បធម៌ដែលត្រូវបានរៀបចំលម្អិតដោយគួបផ្សំជាមួយនឹងការអបអរខួបទំនាក់ទំនងការទូត៤០ឆ្នាំរវាងប្រទេសម៉ាឡេស៊ី និងសាធារណរដ្ឋប្រជាមានិតចិន។

គម្រោងនេះ គឺជាគម្រោងមួយក្នុងចំណោមគម្រោងសំខាន់លំដាប់ថ្នាក់ជាតិ ដែលត្រូវបានលោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានបញ្ជាក់ថា ជាគម្រោងមួយក្នុងចំណោមគម្រោងសហការអភិវឌ្ឍរវាងប្រទេសទាំងពីរ នាខណៈពេលដែលលោកបានមកធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី។ ហើយកម្មវិធីទី១០នៅក្នុង « Impression Series » គឺជាស្នាដៃរបស់អ្នកដឹកនាំរឿង ZHANG YIMOU ដែលបង្កើតនូវគម្រោងទេសចរណ៍ដ៏ល្បីល្បាញ។ រៀនធ្វើការវិភាគ៖ តើគួរបង្កើតគម្រោងវប្បធម៌ទេសចរណ៍ខ្នាតធំនៅតំបន់ជ្រោយចង្វារយ៉ាងដូចម្តេច? បុរី JOVAN CITY នៅភ្នំពេញបូកផ្សំជាមួយនឹងសាលារៀនអន្តរជាតិ វិស័យអាជីវកម្ម និងទេសចរណ៍ និងរបៀបផ្សព្វផ្សាយលក់ និងផ្តល់សេវាកម្មជូនទៅកម្មសិទ្ធិករក្នុងបុរី។

ចុះអង្កេតតំបន់បុរីលំនៅដ្ឋាន របស់អ្នកអភិវឌ្ឍខ្នាតធំនៅប្រទេសម៉ាឡេស៊ី ដើម្បីស្វែងយល់ពីការរៀបចំបុរីប្រចាំតំបន់មូលដ្ឋាន រចនាបថសំណង់ និងស្តង់ដារនៃការប្រគល់អគារ គោលដៅលក់ផ្សេងៗគ្នាទៅតាមក្រុងនីមួយៗ តម្រូវការរបស់គោលដៅអតិថិជនចំពោះផលិតផល។ រាប់បញ្ចូលទាំងការទស្សនកិច្ចសិក្សាគម្រោង R&F Princess Cove របស់ Fu Li Group ដែលជាអ្នកអភិវឌ្ឍមកពីប្រទេសចិន ដែលអ្នកទាំងអស់គ្នាស្គាល់ ដើម្បីស្វែងយល់បន្ថែមពីការកំណត់ទិសដៅ របស់ផលិតផល និងយុទ្ធសាស្ត្រអភិវឌ្ឍរបស់អ្នកអភិវឌ្ឍ។

នៅតាមផ្លូវក្រៅពីបានចុះទៅទស្សនកិច្ចទៅលើការធ្វើផែនការអភិវឌ្ឍ និងបម្រែបម្រួលផលិតផលនៃតំបន់នីមួយៗ គម្រោងសំណង់អគារពហុមុខងារខ្នាតធំដែលជា Landmark នៃទីក្រុង គម្រោងទេសចរណ៍វប្បធម៌លំដាប់ខ្ពស់ គម្រោងអភិវឌ្ឍសំណង់លំនៅដ្ឋាននៅតំបន់ថ្មី និងការស្វែងយល់ប្រេននៃផលិតផលខុនដូ ក្រុមហ៊ុន JOVAN Group បានរៀបចំគ្រូអចលនវត្ថុល្បីប្រចាំតំបន់មកធ្វើការបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍។

លោក Dato Sri Gavin Tee គ្រូតាវិស័យអចលនវត្ថុនៅម៉ាឡេស៊ី បានធ្វើការពន្យល់ពីនិន្នាការនៃការអភិវឌ្ឍអចលនវត្ថុនៅអាស៊ីអាគ្នេយ៍ និងសកម្មភាពចំណាយដែលជះឥទ្ធិពលដល់ការវិនិយោគអចលនវត្ថុ។

ចំណែកឯលោកមេធាវី Dato Tee Lean Eng បានចែករំលែកយ៉ាងពិស្តារអំពីលក្ខខណ្ឌកិច្ចសន្យាអចលនវត្ថុ នីតិវិធីទូទាត់ប្រាក់ និងកម្ចីប្រាក់នៅប្រទេសម៉ាឡេស៊ី ព្រមទាំងការប្រៀបធៀបគោលនយោបាយ និងស្ថានភាពអភិវឌ្ឍរបស់គម្រោង MM2H (Malaysia My Second Home) នៅប្រទេសម៉ាឡេស៊ី និងគម្រោង CM2H (Cambodia My Second Home) នៅប្រទេសកម្ពុជា របៀបទាក់ទាញអតិថិជនបរទេសមកទិញផ្ទះនៅកម្ពុជា រួមគ្នាពិចារណាអំពីបញ្ហានានា បុរី JOVAN CITY ដែលមានសាលារៀនអន្តរជាតិ Shrewsbury មកតាំងមូលដ្ឋាននឹងទាក់ទាញធនធានមនុស្សអន្តរជាតិកាន់តែច្រើន ហើយនឹងកែប្រស្ថានភាពអចលនវត្ថុ នៅខណ្ឌជ្រោយចង្វារ និងតំបន់ជុំវិញនោះ៕