(រីយ៉ាឌ)៖ ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន ២គ្រាប់ដំបូងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្រោយពេល Lionel Messi ស៊ុតនាំមុខក្នុងជំនួបមិត្តភាពរវាងក្រុម Al-Nassr & Al Hilal All Star បានលេងចាញ់ក្រុមលីគបារាំង Paris Saint Germain ៥-៤។

នេះជាការប្រកួតមិត្តភាពតាំងពិពរណ៌មួយក្នុងរដ្ឋធានីប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានការចូលរួមពីសំណាកកីឡាករឆ្នើម ២រូប Ronaldo និង Messi ដ្បិតស្ថិតក្នុងការប្រកួតនេះ Messi បានបើការនាំមុខឲ្យក្រុម PSG នៅនាទី៣ មុនពេល Ronaldo បានស៊ុត ២គ្រាប់តាមពីក្រោយដែលមាន Marquinhos ស៊ុតបាន ១គ្រាប់ផងដែរក្នុងតង់ទី១។

ខណៈចូលតង់ទី២ ដែលបានបញ្ចប់ទៅដោយលទ្ធផល ៥-៤ ក៏មានការស៊ុតពីសំណាកខ្សែការពារ Sergio Ramos, Kylian Mbappe, Hugo Ekitike របស់ក្រុមបារាំង PSG ពេលដែល ២គ្រាប់ទៀតរបស់ក្រុម Al-Nassr & Al Hilal All Star ធ្វើបានដោយកីឡាករ Hyun soo Jang និង Talisca។

បញ្ជាក់ផងថា នេះជាប្រកួតដំបូងរបស់ Ronaldo នៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងជំនួបមិត្តភាពក្រោយសម្រេចចុះហេត្ថលេខាលេងឲ្យក្រុម Al-Nassr បន្ទាប់ពីកិច្ចសន្យាជាមួយក្លិប Manchester United ហើយការបង្ហាញខ្លួនលើទីលានេះ ក៏ក្រោយពេលដែលផុតលក្ខណ្ឌពិន័យពីស្ថាប័ន FA មិនឲ្យលេងចំនួន ២ប្រកូតផងដែរ៕

ប៉ុន្តែរូបគេនិងបង្ហាញខ្លួនជាផ្លូវការលើកដំបូងជាមួយក្រុមថ្មីរបស់គាត់ រវាងការប៉ះគ្នារបស់ក្រុម Al-Nassr និង Ettifaq ក្នុងលីគនៅចុងសប្តាហ៍នេះ៕