(កូរ៉េ)៖ មានរយៈពេល ៥សប្តាហ៍ហើយ ចាប់តាំងពី Jin សមាជិកនៃក្រុម K-pop BTS បានចុះឈ្មោះសម្រាប់រយៈពេល១៨ខែ នៃការបំពេញកាតព្វកិច្ចយោធា។ តារាចម្រៀងរូបនេះបានបញ្ចប់ការហ្វឹកហ្វឺនថ្នាក់ មូលដ្ឋានជាផ្លូវការ កាលពីថ្ងៃពុធសប្តាហ៍នេះ។ អ្វីដែលគេចាប់អារម្មណ៍ គឺតារារូបនេះបានបង្ហោះរូបភាពក្នុងបណ្តាញសង្គម ក្នុងឯកសណ្ឋានយោធាដល់អ្នកគាំទ្រ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

តាមរយៈការបង្ហោះរូបភាពលើបណ្តាញសង្គម Weverse តារា K-POP រូបនេះ បានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំ​រីករាយ​នឹង​ការ​ចំណាយ​ពេល​របស់​ខ្ញុំ​នៅ​ទីនេះ។ ខ្ញុំបង្ហោះរូបថត បន្ទាប់ពីទទួលបានការអនុញ្ញាតពីយោធា...»

Jin បានក្លាយជាសមាជិកដំបូងគេ ក្នុងក្រុមចម្រៀង BTS ដែលចាប់ផ្តើមចូលបំពេញកាតព្វកិច្ចយោធា ដោយបានចុះឈ្មោះនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជ្រើសរើសកងពលធំទី៥ នៅ Yeoncheon County នៃ Gyeonggi សម្រាប់ការហ្វឹកហ្វឺនយោធាជាមូលដ្ឋាន៕