(ភ្នំពេញ)៖ Sang Yang គឺជាម៉ាស៊ីនថែទាំសុខភាពវៃឆ្លាតពហុមុខងារ បានធ្វើការនាំចូលដោយក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ ជិន ជៀន ខាង (Zhen Jian Kang) និងជាបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលក្រុមហ៊ុនបាននាំចូលមកទីផ្សារប្រទេសកម្ពុជា។

មនុស្សភាគច្រើន នាពេលបច្ចុប្បន្ននេះ ពុំមានពេលវេលា ឬចិត្តអំណត់គ្រប់គ្រាន់ នៅក្នុងការធ្វើលំហាត់ប្រាណប្រចាំ ដើម្បីធ្វើឱ្យរាងកាយទទួលបាននូវសុខភាពល្អ ដូចដែលខ្លួនចង់បាននោះទេ ប៉ុន្តែបញ្ហាទាំងនេះនឹងជួយដោះស្រាយ ធ្វើឱ្យសុខភាពរបស់លោកអ្នកកាន់តែប្រសើរឡើង តាមរយៈម៉ាស៊ីនថែទាំសុខភាពវៃឆ្លាតពហុមុខងារសាងយ៉ាងនេះ។

ជាមួយនឹងការណែនាំ នូវវិធីប្រើប្រាស់ដ៏ត្រឹមត្រូវ https://www.youtube.com/watch?v=fm35zv1mAO8 ជាមួយនឹងម៉ាស៊ីនថែទាំសុខភាពវៃឆ្លាត Sang Yangនេះ គឺនឹងផ្តល់នូវអត្ថប្រយោជន៍ច្រើន ជួយឱ្យអ្នកទទួលបានអារម្មណ៍ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ព្រោះម៉ាស៊ីននេះបានផ្តល់នូវគុណសម្បត្តិជាច្រើន លើសពីម៉ាស៊ីនថែទាំសុខភាពធម្មតារួមមាន៖

- ក្រោយព្យាបាលដោយចលនារួច មិនចាំបាច់ងូតទឹកទេ ស្បែកមិនមានជាតិខ្លាញ់ ឯរាងកាយទាំងមូលមានសភាពរលោងនិងស្រួលខ្លួន។
- ចរន្តខ្យល់និងខ្យល់នៅក្នុងបន្ទប់ត្រូវបានបន្សុតអ៊ីយ៉ុងអុកស៊ីហ្សែនល្អ មិនធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថប់ដង្ហើមឡើយ។
- មេរោគទាំងឡាយត្រូវបានសម្លាប់តាមរយៈប្រព័ន្ធអ៊ីនហ្វ្រារ៉េដ បើទោះបីប្រើម៉ាស៊ីនថែទាំសុខភាពរួមគ្នាក្នុងពេលតែមួយ ក៏មិនបារម្ភពីហានិភ័យនៃការឆ្លងមេរោគឡើយ។
- មិនត្រឹមតែប៉ុណ្ណោះ Sang Yang ក៏ផ្តល់ជូននូវអត្ថប្រយោជន៍យ៉ាងច្រើនផងដែរ។
វាជួយបង្កើត និងពង្រីកមីក្រូវ៉េវ ដែលជួយធ្វើឱ្យអង់ស៊ីមរស់ឡើងវិញ ដើម្បីពង្រឹងការបំប្លែងចេញជាសារជាតិឈាម និងជាលិកាកោសិកា ដែលមានប្រយោជន៍ខ្លាំង សម្រាប់ការស្តារនូវកោសិកាឱ្យរស់ឡើងវិញ និងបំបាត់ភាពស្លេកស្លាំង។

ជាលិកាទាំងនេះអាចជ្រាប ចូលជ្រៅទៅក្នុងជាលិកាទាំងក្នុង និងក្រៅនៃរាងកាយរបស់មនុស្សក្នុងពេលដំណាលគ្នា ជួយការបង្កើនល្បឿននៃចលនាឈាម ធ្វើឱ្យចលនាផ្លាស់ប្តូរ នៃរាងកាយរបស់មនុស្សមានភាពល្អប្រសើរ និងបង្កើនសកម្មភាពកោសិកា ធ្វើឱ្យការពង្រីកមីក្រូសរសៃឈាម របស់មនុស្សអាចបង្កើនល្បឿនចលនាឈាមដោយលក្ខណៈត្រឹមត្រូវ ធ្វើឱ្យការផ្លាស់ប្តូររវាងកោសិកា និងឈាមកាន់តែរលូននិងមានល្បឿនលឿន។ វាជួយសម្អាតសារធាតុអាក្រក់នៅក្នុងរាងកាយ ព្រមទាំងជួយជំរុញការរំលាយអាហារ ឱ្យដំណើរការបានល្អ ដើម្បីសម្រាលដល់ការព្យាបាលជំងឺទូទៅរបស់មនុស្ស។

គួររម្លឹកផងដែរថា ប្រទេសកម្ពុជាគឺ ជាទីផ្សារទីមួយដែលក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិជិន ជៀន ខាង បាននាំចូលផលិតផលម៉ាស៊ីនថែទាំសុខភាពវៃឆ្លាតពហុមុខងារ Sang Yang។

ក្នុងឱកាសឆ្នាំថ្មី២០២៣នេះ ក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ Zhen Jian Kang នឹងលក់ម៉ាស៊ីនថែទាំសុខភាព Sang Yang ក្នុងតម្លៃពិសេសគឺ ៥ ៨៨៨ ដុល្លារអាម៉េរិកតែប៉ុណ្ណោះ។

ក្រុមហ៊ុននឹងពង្រីកទីផ្សារដល់បណ្តាប្រទេសអាស៊ានផ្សេងទៀត ដូចជាប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង សិង្ហបុរីជាដើម ហើយក៏នឹងបើកទីផ្សារនៅទីក្រុងឌូប៉ៃ និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ៕