(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិប Newcastle United កីឡាករ Chris Wood បានធ្វើតេស្តសុខភាព នៅឯក្លិប Nottingham Forest នៅថ្ងៃសុក្រ មុនពេលធ្វើការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាលនេះ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀង អាចនឹងធ្វើឡើងទាន់ពេលវេលា សម្រាប់កីឡាករអន្តរជាតិណូវែលសេឡង់ វ័យ៣១ឆ្នាំរូបនេះ ដើម្បីចូលរួមលេងបាន ក្នុងការប្រកួតប៉ះក្រុម Bournemouth នៅថ្ងៃសៅរ៍សប្តាហ៍នេះ។

Wood បានដើរតួនាទីយ៉ាងសំខាន់មួយរូប នៅក្នុងក្រុមដែលតស៊ូ ជាមួយនឹងការកាត់ចេញពីលីគកំពូលអង់គ្លេស របស់ក្លិប Newcastle កាលពីរដូវកាលមុន បន្ទាប់ពីបានចូលរួម ក្រោយផ្ទេរមកពីក្លិប Burnley ក្នុងតម្លៃ២៥លានផោន។

ខ្សែប្រយុទ្ធរូបនេះ បានលេង១៨ប្រកួត សម្រាប់ក្លិប Newcastle United ក្នុងលីគកំពូលអង់គ្លេស សម្រាប់រដូវកាលនេះ ដោយរកគ្រាប់បាល់បាន២គ្រាប់៕