(ផ្លរីដា)៖ អតីតកីឡាករយុវជនរបស់ក្លិប Tottenham និងជាអតីតខ្សែការពារក្លិប Portsmouth កីឡាករ Anton Walkes បានស្លាប់បាត់បង់ជីវិតហើយ ក្នុងវ័យ២៥ឆ្នាំ ក្នុងឧប្បទ្ធវហេតុ, នេះបើតាមការបញ្ជាក់ពី ក្លិបអាមេរិក ដែលលោកកំពុងលេង Charlotte FC ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា បុរសសញ្ជាតិអង់គ្លេសរូបនេះ បានជាប់ពាក់ព័ន្ធ ក្នុងគ្រោះថ្នាក់ទូកមួយ នៅជិតទីក្រុង Miami សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ។

Walkes បានចាប់ផ្តើមអាជីពរបស់ខ្លួន តាមរយៈក្រុមយុវជនរបស់ក្លិប Tottenham និងបានប្រកួតម្តងសម្រាប់ក្លិប ក្នុងពានរង្វាន់លីគ League Cup ក្នុងឆ្នាំ២០១៦។

លោកក៏ធ្លាប់លេង
៦៦លើក ឲ្យក្លិប Portsmouth មុនពេលផ្លាស់ទៅលេងឲ្យក្លិប Atlanta United នៅអាមេរិក ក្នុងឆ្នាំ២០២០៕