ក្រសួងពាណិជ្ជកម្ម៖ តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,៤០០រៀល និងម៉ាស៊ូតលក់តម្លៃ ៤,៦០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

21-01-2023 11:16

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមករាឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃ៣១ ខែមករា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៤០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៦០០រៀល ក្នុង១លីត្រ៕