(ភ្នំពេញ)៖ អតិថិជន០១ រូបទៀតហើយ បានទទួលរង្វាន់ម៉ូតូហុងដាស្កូពី ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ឆេមពាន។ ដែលការប្រគល់រង្វាន់នេះ ធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅគេហដ្ឋានអ្នកឈ្នះរង្វាន់ ក្នុងខេត្ត តាកែវផ្ទាល់តែម្តង។

អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូហុងដាស្កូ ពីភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍នៅថ្ងៃនេះ ជាយុវជនអាយុ ២១ឆ្នាំ មានឈ្មោះ គា កែវ មុខរបរធ្វើស្រែ រស់នៅឃុំបាស្រែ ស្រុកអង្ករបូរី ខេត្តតាកែវ។ ប្អូនប្រុស គា កែវ ដែល ជាអ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូនៅថ្ងៃនេះ បានរៀបរាប់ឱ្យដឹងថា គាត់ចូលចិត្តភេសជ្ជៈប៉ូវកម្លាំងឆេមពាន អាយស៍ជាងភេសជ្ជៈណាៗទាំងអស់ ដោយសារតែវាមានរសជាតិឆ្ងាញ់ មានម៉ង់តុលត្រជាក់ប្រហើរបំពង់ក និងធ្វើឱ្យមានកម្លាំង បំបាត់នឿយហត់។

កាលពីប៉ុន្មានថ្ងៃមុននេះ ពេលមកពីបូមទឹកស្រែវិញ គាត់ទិញឆេម ពានអាយស៍០១កំប៉ុងមកហូប គ្រាន់តែគាស់ក្រវិលកំប៉ុងភ្លាមក៏ឃើញរូបម៉ូតូ ធ្វើឱ្យគាត់ត្រេកអរយ៉ាងខ្លាំង ពេលនោះអ្នកលក់ក៏ចូលរួមត្រេកអរជាមួយគ្នាដែរ រហូតដល់រត់មកឱ្យអ្នកទិញផ្អើលគេឯងពេញភូមិតែម្តង។

ចំណែកឯអ្នកលក់ឆេមពានអាយស៍ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ Honda Scoopy ខាងលើ មានឈ្មោះ ស៊យ សឿន ភេទស្រី អាយុ៤៤ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅឃុំបាស ស្រុកអង្ករបូរី ខេត្តតាកែវ ក៏ទទួលបានកាដូលើកទឹក ពីភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ផងដែរ។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក ជិន ចាន់ណារិទ្ធ បានអបអរដល់អ្នកឈ្នះរង្វាន់ម៉ូតូពី ភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍នៅពេលនេះ និងបានកត់សម្គាល់ថា នៅក្នុងខេត្តនេះពិតជាមានអ្នកឈ្នះរង្វាន់ធំៗ ពីឆេមពានអាយស៍ច្រើនមែន ហើយអតិថិជនដែលចូលចិត្តភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ទាំងឡាយនឹងបន្តជួបសំណាងធំៗថែមទៀតជាមិនខាន។

កាន់តែពិសេសរង្វាន់ម៉ូតូ Scoopy ក៏មានច្រើននៅក្រោម ក្រវិលកំប៉ុងឆេមពានស្រាប់ តិថិជនរបស់ភេសជ្ជៈប៉ូវ កម្លាំងឆេមពានអាយស៍គ្រប់ៗគ្នាសុទ្ធតែមានឱកាស ឈ្នះរង្វាន់លុយសុទ្ធជាប្រាក់រៀល នាឡិកាដៃ ដ្រូន ថេបប្លែត និងរង្វាន់ម៉ូតូHonda Scoopy ដ៏ច្រើន សន្ធឹកសន្ធាប់៕