(ភ្នំពេញ)៖ ឱកាសព្យាបាលជំងឺបែបវេជ្ជសាស្ត្រចិន ជាមួយគ្រូពេទ្យល្បីមកពីប្រទេសថៃ នឹងផ្តល់ការព្យាបាលជំងឺពិសេស ជូនប្រជាពលរដ្ឋខ្មែរ និងជនជាតិចិន នៅកម្ពុជា រយៈពេល៣០ ថ្ងៃ នៅគ្លីនិកថែទាំសុខភាព សឺ យ៉ាន ថាង នារាជធានីភ្នំពេញ។

សុខភាព គឺជាដើមទុនដ៏សំខាន់និងមានតម្លៃមិនអាចកាត់ថ្លៃបាននៃសុភមង្គលរបស់មនុស្សគ្រប់រូប ហើយការជ្រើសរើសគ្រូពេទ្យព្យាបាលជំងឺ និងរបៀបថែទាំសុខភាពជាការធានាសម្រាប់សុខភាពមាំមួន។

ពេលនេះឱកាសព្យាបាលជំងឺតាមបែបវេជ្ជសាស្ត្រចិន ដែលព្យាបាលដោយវេជ្ជបណ្ឌិតល្បីឈ្មោះមកពីប្រទេសថៃ គឺលោកសាស្ត្រាចារ្យ ធៀន ហួរ (TIAN HUA) វេជ្ជបណ្ឌិតជំនាញផ្នែកវេជ្ជសាស្ត្រចិន ដែលមានបទពិសោធន៍សម្បូរបែប និងបានផ្តល់សេវាកម្មសុខភាពជូនព្រះរាជវង្សានុវង្សថៃអស់រយៈពេលជាង៣០ ឆ្នាំមកហើយ។ លោកនឹងផ្តល់ការ ព្យាបាលជំងឺពិសេសជូនប្រជាពលរដ្ឋខ្មែរ និងជនជាតិចិន នៅកម្ពុជា រយៈពេល ៣០ ថ្ងៃនៅគ្លីនិកថែទាំសុខភាព សឺ យ៉ាន ថាង នារាជធានីភ្នំពេញ។ ការទទួលបានឱកាសព្យាបាលដ៏ពិសេសលើកនេះ គឺគ្លីនិកថែទាំសុខភាព សឺ យ៉ាន ថាង បានធ្វើការអញ្ជើញលោកសាស្ត្រាចារ្យ ធៀន ហួរ ពីប្រទេសថៃមករាជធានីភ្នំពេញផ្តល់ការព្យាបាលដោយផ្ទាល់តែម្តង។

គួរឱ្យដឹងថា លោកសាស្ត្រាចារ្យ ធៀន ហួរ ជាសមាជិកនៃគ្រួសារវេជ្ជសាស្ត្រចិន ជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ដែលមានឈ្មោះល្បីទាំងក្នុងនិងក្រៅប្រទេស ដោយមានបទពិសោធន៍យ៉ាងច្រើនក្នុងការព្យាបាលជំងឺ។ បច្ចុប្បន្ន លោករស់នៅក្នុងប្រទេសថៃ ហើយកន្លងមកនេះលោកបានព្យាបាលជំងឺជូនថ្នាក់ដឹកនាំប្រទេសជាច្រើនផងដែរ។

ក្នុងនោះ អ្វីដែលពិសេសនោះ គឺលោកជាអ្នកផ្តល់សេវាកម្មព្យាបាលជូនព្រះរាជវង្សានុវង្សថៃអស់រយៈពេលជាង ៣០ឆ្នាំ មកហើយ ហើយលោកត្រូវបានគេប្រសិទ្ធនាមថា «គ្រូពេទ្យដ៏អស្ចារ្យបំផុត»។ ដោយសារលោក បានចូលរួមចំណែកយ៉ាង សំខាន់ក្នុងវិស័យសុខាភិបាល លោកក៏បានក្លាយជាម្ចាស់ពានរង្វាន់ស្នាដៃខ្ពស់បំផុតនៃឱសថជាតិថៃ។

លោកសាស្ត្រាចារ្យ ធៀន ហួរ ក៏ធ្លាប់ផ្តល់សេវាកម្មព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរនៅរាជធានីភ្នំពេញផងដែរ ដោយ ការព្យាបាលជំងឺរបស់លោកត្រូវបានទទួលស្គាល់ពីសំណាក់មហាជនជាច្រើន ហើយពួកគេបានកោតសរសើរ មិនដាច់ពីមាត់អំពីគុណភាពនិងប្រសិទ្ធភាពព្យាបាលជំងឺរបស់លោក ។

សូមបញ្ជាក់ថា លោកសាស្ត្រាចារ្យ ធៀន ហួរ មានជំនាញព្យាបាលជំងឺសំខាន់ៗជាច្រើនប្រភេទ រួមមានជំងឺរលាកសន្លាក់ ឆ្កួតជ្រូក ទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ជាតិស្ករខ្ពស់ ជាតិខ្លាញ់ខ្ពស់ សរសៃឈាមបេះដូង អត់កូន ជាតិពុលក្នុងទឹកនោម ហឺតសួត និងជំងឺភឿក ។ល។

បើតាមអ្នកគ្រប់គ្រងគ្លីនិកថែទាំសុខភាព សឺ យ៉ាន ថាង បានឱ្យដឹងថា ដំណើរព្យាបាលជំងឺរបស់លោកសាស្ត្រាចារ្យ ធៀន ហួរ នៅប្រទេសកម្ពុជាលើកនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌វេជ្ជសាស្ត្រចិន និងរបៀបថែទាំសុខភាពរបស់ លោកខាងកើត ជាពិសេសគឺចង់ផ្តល់នូវការព្យាបាលបែបវេជ្ជសាស្ត្រចិនដែលប្រាកដប្រជា ច្បាស់លាស់ ប្លែក និង អស្ចារ្យ ជូនប្រជាពលរដ្ឋខ្មែរ និងជនជាតិចិន នៅកម្ពុជានិងបណ្តាប្រទេសផ្សេងទៀត។

អ្វីដែលកាន់តែពិសេសទៀតនោះ ការផ្តល់សេវាកម្មព្យាបាលជំងឺនៅរាជធានីភ្នំពេញលើកនេះ លោកសាស្ត្រាចារ្យ ធៀន ហួរ នឹងរួមបញ្ចូលការកែច្នៃឱសថបុរាណចិន និងការចាក់ម្ជុលវិទ្យាសាស្ត្រ ដើម្បីរារាំងដុំពក ដុំសាច់ ឬការជាប់គាំងសរសៃប្រសាទ និងសាច់ដុំជាដើម។

ឆ្លៀតក្នុងឱកាសនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងទទួលការព្យាបាលជំងឺពីលោកសាស្ត្រាចារ្យ ធៀន ហួរ សូមប្រញាប់រួសរាន់ឡើង ព្រោះលោកមានវត្តមាននៅរាជធានីភ្នំពេញតែរយៈពេល ៣០ ថ្ងៃប៉ុណ្ណោះ។ បើមានការខកខានហើយចង់ឱ្យលោកព្យាបាលជូននោះ យើងត្រូវធ្វើដំណើរទៅប្រទេសថៃដោយផ្ទាល់ ដែលត្រូវចំណាយទាំងពេលវេលានិងថវិកាកាន់តែច្រើន។ ដូច្នេះសូមកុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅឱ្យសោះ។

សូមជម្រាបថា គ្លីនិក សឺ យ៉ាន ថាង មានអាស័យដ្ឋាននៅផ្ទះលេខ៣៣ ផ្លូវលេខ២២២ រាជធានីភ្នំពេញ
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទូរសព្ទលេខ ០៩២ ២០៣ ៧៨៩ / ០១៥ ៣០៤ ៨២៩៕