(កណ្តាល)៖ លោក ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយយុវជនស្រុកកណ្តាលស្ទឹង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ បានអព្ជើាញសំណេះសំណាលប្រគល់ពានរង្វាន់បាល់ទាត់ FUTSAL របស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងលោកស្រី ប៉ែន ចន្នី ទូទាំងស្រុកកណ្តាលស្ទឹង ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា ១៩៧៩ ៧មករា ២០២៣។

ពិធីនេះក៏មានការអមដំណើរដោយលោកអភិបាលស្រុក ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុក ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារយុវជនថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ FUTSAL ទូទាំងស្រុកកណ្តាលស្ទឹង ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី។

នាឱកាសនោះ លោក ណុប រ័ត្ននិមល បានជម្រាបជូនអង្គពិធីទាំងមូលថា ពិធីបិទប្រកួតកីឡាបាល់ទាត់ប្រចាំស្រុកកណ្តាលស្ទឹង នៅថ្ងៃនេះ គឺជាសកម្មភាពដ៏មានតំលៃមួយទៀត ក្រៅពីការងារមនុស្សធម៌ចុះជួយដល់ប្រជាពលរដ្ឋជាប្រចាំ ក៏ដូចជាយុវជនយើងទូទាំងស្រុក ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងនៅថ្ងៃនេះ យើងទាំងអស់គ្នាបានរៀបចំការប្រកួតកីឡាបាល់ទាត់នេះឡើង ដើម្បីបង្ហាញជូនដល់យុវជនទាំងអស់ឱ្យចេះស្រឡាញ់ និងថែរទាំសុខភាព ចៀសឆ្ងាយពីគ្រឿងញៀន ខិតខំរៀនសូត្រពង្រឹងសមត្ថភាព សាមគ្គីភាព ចូលរួមថែរក្សាការពារសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃឱ្យបានដាច់ខាត។

លោក ណុប រ័ត្ននិមល បានបន្តថា ការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់នេះឡើង គឺជាការលើកដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស ដែរកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតស៊ីហ្គេមនាឆ្នាំ២០២៣ និងស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឱ្យបានមួយប្រភេទ។ យើងសូមអរគុណចំពោះសុខសន្តិភាព សន្តិភាព ប្រៀបបានទៅនឹងខ្យល់ឧកស៊ីសែន បើគ្មានឧកស៊ីសែន យើងមិនអាចដកដង្ហើមរស់រានមានជីវិតបាននោះទេ។ ដោយសារកត្តា សុខសន្តិភាពនេះហើយ និងរៀបចំកម្មវិធីនេះឡើងផងដែរ។ កម្ពុជាពិតជាសំណាងណាស់ ដែលយើងមានប្រមុខរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិធ្វើឱ្យមានសុខសន្តិភាពពេញលេញទូទាំងប្រទេស និងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។ ឯ

លោក ណុប រ័ត្ននិមល បានផ្ដាំផ្ញើដល់ក្រុមកីឡាករត្រូវបន្តថែរក្សាសុខសន្តិភាព និងចូលរួមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រេចតេជោ និងពិធានការសុខាធិបាល ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។

ក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល បានឧបត្ថម្ភសម្ភារៈ ថវិកាដល់កីឡាករទាំង២២ក្រម ចំណាត់ថ្នាក់លេខ១ បានទៅលើកឃុំអំពៅព្រៃដំរីស ទទួលបានពាន១ មេដាយមាស១៥គ្រឿង ទង់១ បណ្ណសរសើរ១ និងថវិកាចំនួន២លានរៀល ចំណាត់ថា្នក់លេខ២ ដំរីមានរិទ្ធ ទទួលបាន មេដាយប្រាក់១៥គ្រឿង ទង់១ បណ្ណសរសើរ១ ថវិកា១លាន៥០រៀល ចំណាត់ថ្នាក់លេខ៣ នាគពេទបឹងខ្យាង ទទួលបានមេដាយសំរិទ្ធ ១៥គ្រឿង ទង់១ បណ្ណសរសើរ១ ថវិកា១លានរៀល និងក្រុមកីឡាដែលមិនបានជយលាភី១៩ ក្រុមទៀត ១ក្រុមទទួលបាន បានសរសើរ១ ថវិការមួយក្រុមៗ ៥០មុឺនរៀល ដោយឡែក កីទ្បាករទាំងអស់ចំនួន២៦៤នាក់ មួយនាក់ៗ ថវិកា២មុឺងរៀល សិស្សានុសិស្ស ចំនួន១០០នាក់ មួយនាក់ៗ២មុឺងរៀល និងជូនសាលាស្រុក១លាន៥០រៀលផងដែល៕