(ភ្នំពេញ)៖ ស្រាបៀរ ម៉ាទ្រីដ បានបន្តចែករង្វាន់ម៉ូតូចំនួន២គ្រឿងបន្ថែមទៀត ជូនដល់អតិថិជនរបស់ខ្លួន សម្រាប់អតិថិជនដ៏ទៃទៀតអាចស្វែងរកទិញស្រាបៀរម៉ាទ្រីដ សម្រាប់ឱកាសបុណ្យចូលឆ្នាំចិននេះ ព្រោះថាស្រាបៀរម៉ាទ្រីដមានរង្វាន់ធំជារថយន្ត Toyota Raize 2023 ទៀត មិនមានត្រឹមតែម៉ូតូប៉ុណ្ណោះទេ។

ស្រាបៀរ ម៉ាទ្រីដ បន្តផ្តល់ជូនរង្វាន់នៅក្រោមក្រវិលកំប៉ុងជាច្រើនដល់អតិថិជន មានរង្វាន់ទឹកប្រាក់៥០ម៉ឺនរៀល, ១លានរៀល, ៥លានរៀល, ៥០លានរៀល, ម៉ូតូ Honda Dream 2023 ចំនួន១,៥០០គ្រឿង និងរថយន្ត Toyota Raize សេរីទំនើបឆ្នាំ២០២៣ ចំនួន២៥០គ្រឿង។

ចែករំលែកភាពរីករាយជាមួយស្រាបៀរ ម៉ាទ្រីដ គ្រប់ពេលវេលា គ្រប់ទីកន្លែង ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ រាល់ការទិញស្រាបៀរ ម៉ាទ្រីដ សម្រាប់កម្មវិធីមង្គលការ ឬ កម្មវិធីផ្សេងៗ នឹងទទួលបានការថែមជូនស្រាបៀរ ម៉ាទ្រីដ, សៀវភៅកត់ចំណងដៃ, ធុងទឹកក និងសន្លឹកឆ្នោតផ្សងសំណាង ដែលមានឱកាសឈ្នះរង្វាន់ ទឹកប្រាក់ ១០លានរៀល ចំនួន១០០រង្វាន់ និងទឹកប្រាក់ ២០លានរៀល ចំនួន៥០រង្វាន់។

ស្រាបៀរ ម៉ាទ្រីដ ផលិតឡើងពីគ្រឿងផ្សំប្រកបដោយគុណភាពខ្ពស់ ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីអឺរ៉ុប ផ្តល់នូវរសជាតិស្រាលស្រទន់ ក្លិនក្រអូបឈ្ងុយ ងាយស្រួលញាំ ទទួលបានភាពរីករាយ និងមិនឈឺក្បាល។ ស្រាបៀរម៉ាទ្រីដ ទទួលស្គាល់ដោយវិទ្យាស្ថានស្តង់ដារប្រទេសកម្ពុជា លើផ្នែកគុណភាពនិងអនាម័យទៅតាមកំរិតស្តង់ដារ ISO 9001:2015 និង ISO 22000:2018។

ក្រុមហ៊ុនស្រាបៀរ ម៉ាទ្រីដ សូមអរគុណទៅដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រស្រាបៀរ តាំងតែពីដើមមក និងសូមជូនពរដល់អតិថិជនទាំងអស់ ទទួលបាននូវភាពសប្បាយរីករាយគ្រប់ពេល គ្រប់ទីកន្លែងនា ឱកាសបុណ្យចូលឆ្នាំចិននេះ ហើយសូមជូនពរឲ្យសំណាងល្អទាំងអស់គ្នា ឈ្នះរង្វាន់ធំៗពីស្របៀរ ម៉ាទ្រីដបន្តទៀត៕