(ភ្នំពេញ)៖ លោកអ្នកដែលមិនទាន់មានគណនីធនាគារ ជីប ម៉ុង អាចបើកគណនីដំបូងបានយ៉ាងងាយស្រួល តាមកម្មវិធីទូរស័ព្ទ Chip Mong Bank App ហើយថែមទាំងអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានភ្លាម។ ជាពិសេសលោកអ្នកអាចទទួលប្រាក់ ពីគ្រប់ធនាគារក្នុងស្រុកតាមរយៈ Chip Mong QR និងស្គែនទូទាត់ប្រាក់ជាមួយ KHQR និងមុខងារដ៏ឆ្លាតវៃជាច្រើនទៀត បានគ្រប់ពេលវេលាគ្រប់ទីណាកន្លែង។

ឥឡូវនេះ ធនាគារ ជីប ម៉ុង ផ្ដល់ជូនទឹកប្រាក់ ៥ដុល្លារ សម្រាប់អតិថិជនបើកគណនី Instant រួចធ្វើតាមលក្ខខណ្ឌងាយៗ។ ដើម្បីចូលរួមក្នុងកម្មវិធីនេះ លោកអ្នកគ្រាន់តែបើកគណនី Instant របស់ធនាគារ ជីប ម៉ុង តាមកម្មវិធីទូរស័ព្ទ Chip Mong Bank App រួចបញ្ចូលប្រាក់ទៅក្នុងគណនីលើកទីមួយយ៉ាងតិច ៣០ដុល្លារឡើងទៅ។

សម្រាប់ការផ្ទេរប្រាក់ លោកអ្នកអាចផ្ទេរប្រាក់ពីធនាគារផ្សេងតាមរយៈ KHQR ឬដាក់ប្រាក់នៅតាមសាខាធនាគារ ជីប ម៉ុង ដោយផ្ទាល់តែម្តង។ បន្ទាប់មកលោកអ្នកអាចប្រើប្រាស់ប្រាក់គណនី ដើម្បីទូទាត់ចំណាយផ្សេងឱ្យអស់ចាប់ពី ១៥ដុល្លារឡើងទៅ នោះលោកអ្នកនឹងទទួលបានទឹកប្រាក់ ៥ដុល្លារត្រលប់មកវិញភ្លាម។

ការផ្ដល់ជូនដ៏ពិសេសនេះចាប់ផ្តើមថ្ងៃនេះរហូតដល់គ្រប់ចំនួន ១,០០០នាក់! ប្រញាប់ឡើង ចំនួនមានកំណត់! ទាញយកកម្មវិធីទូរស័ព្ទ Chip Mong Bank App ដោយឥតគិតថ្លៃ នៅលើ App Store Play Store ឬ App Gallery! សម្រាប់ព័ត៌មានបន្ថែម៖ https://www.chipmongbank.com/en/publications/promotions/63c9059ce828416c5cee1438