(ឡុងដ៍)៖ លោក Farhad Moshiri ម្ចាស់ក្លិបបាល់ទាត់អាជីព Everton បានបញ្ជាក់ថា នឹងមិនលក់ក្លិបនោះទេ បើទោះបីជាអ្នកគាំទ្រ បានតវ៉ាប្រឆាំងនឹងការដឹកនាំរបស់លោកក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ក្រុមអ្នកគាំទ្រដែលមិនសប្បាយចិត្តបានស្នើឲ្យលោក Moshiri និងក្រុមប្រឹក្សាភិបាលលាលែងពីតំណែង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងក្លិបដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៩ នៃតារាងលីគកំពូលអង់គ្លេស Premier League។

ក្លិបដែលមានមូលដ្ឋាននៅទីក្រុង London នេះបានឈ្នះត្រឹមតែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៤ប្រកួតចុងក្រោយរបស់ពួកគេ ហើយបានបណ្តេញអ្នកចាត់ការ Frank Lampard ចេញពីតំណែងកាលពីថ្ងៃចន្ទផងដែរ។

ជាមួយគ្នានោះលោក Moshiri បានលើកឡើងថា លោក «មានអារម្មណ៍ឈឺចាប់» ចំពោះអ្នកគាំទ្រ ហើយនឹងធ្វើគ្រប់យ៉ាងដើម្បីយកមកវិញ នូវការគាំទ្ររបស់ពួកគេ។

សមាជិកដឹកនាំលោក Peter Kenyon អតីតប្រធានប្រតិបត្តិក្លិប Manchester United និង Chelsea បានបើកការជជែកគ្នាមួយ ស្តីពីកិច្ចព្រមព្រៀង ក្នុងការទិញក្លិបស្ករគ្រាប់ Everton កាលពីរដូវក្តៅមុនម្តងរួចមកហើយ។

ក្លិបបានជ្រើសរើសមិនបន្តការពិភាក្សានោះ បន្ទាប់ពីទទួលបានសិទ្ធិផ្តាច់មុខលើទីផ្សារបានបញ្ចប់កាលពីខែកក្កដា ជាមួយនឹងលោក Moshiri បានលើកឡើងថា ខ្លួននឹងមិនលក់ក្លិបនោះទេ នៅក្នុងលិខិតបើកចំហរមួយទៅកាន់ក្រុមអ្នកគាំទ្រ។

​ការនេះ ក្រោយសារព័ត៌មាន The Guardian បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Moshiri ឥឡូវនេះបានដាក់លក់ក្លិប Everton ក្នុងតម្លៃ ៥០០លានផោន ហើយក៏ពិចារណាលក់ភាគហ៊ុនភាគច្រើន ឬក៏ភាគតិចផងដែរ ដែលមានភាគីជាច្រើនបានបង្ហាញការចាប់អារម្មណ៍៕