(បរទេស)៖ តាមរយៈការសម្តែងក្នុងភាពយន្ត «Everything Everywhere All At Once» បញ្ចូលគ្រប់រសជាតិទាំងកំប្លែង វិទ្យាសាស្រ្ត និងវាយប្រហារ បានធ្វើឲ្យតារាសម្តែងម៉ាឡេស៉ី លោកស្រី Michelle Yeoh ជាប់ឈ្មោះជាតារាសម្តែងអាស៉ីដំបូងគេ ដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Oscar ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នាពេលថ្មីៗនេះ។ 

ភាពយន្តវិទ្យាសាស្ត្របែបកំប្លែង «Everything Everywhere All At Once» គឺមានសាច់រឿងទាក់ទងនឹងពហុចក្រវាឡ ដោយតួស្រីឈ្មោះ Evelyn Wang (អេវើលីន វ៉ង) ដើរតួដោយតារាស្រី Michelle Yeoh (មីឈែល យូ) រួមជាមួយតួអង្គម្នាក់ទៀតដែលស្ថិតនៅចក្រវាឡមួយផ្សេង ត្រូវរួមដៃគ្នាជួយសង្គ្រោះប្រព័ន្ធចក្រវាឡទាំងមូលពីភាពអន្តរាយដែលនឹងចូលមកដល់។ ខ្សែភាពយន្តនេះក៏ទទួលបានការចាប់អារម្មណ៍ពីតួសម្តែងចំនួនបួនផងដែរ - សម្រាប់ Michelle Yeoh (តួសម្តែងល្អបំផុត), Ke Huy Quan (តួសម្តែងល្អបំផុត) និង Jamie Lee Curtis និង Stephanie Hsu ដែលទាំងពីរកំពុងឈរឈ្មោះជាតួឯកស្រីល្អបំផុត។ ងាកមក តារាស្រី Yeoh បង្កើត​ប្រវត្តិសាស្ត្រ​ជា​ជនជាតិ​អាស៊ី​ដំបូង​គេ ​ដែល​ត្រូវ​បាន​តែងតាំង​ជា​តារា​សម្តែង​ឆ្នើម​ក្នុង​កម្មវិធី Oscar ។

ក្រៅពីភាពយន្តនេះ ខ្សែភាពយន្តផ្សេងទៀតក៏កំពុងតែស្វែងរកពានរង្វាន់កំពូលនៅឯព្រឹត្តិការណ៍ពានរង្វាន់ Oscar ផងដែរ រួមមានរឿងភាគ «Avatar: The Way Of Water» របស់ James Cameron ដែលបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតទីប្រាំមួយគ្រប់ពេលវេលា, រឿង «Top Gun: Maverick», រឿង «Elvis» រួមនឹងខ្សែភាពយន្តជាច្រើនទៀត៕