(ភ្នំពេញ)៖ MISS PLANET INTERNATIONAL នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានចុះធ្វើទស្សនកិច្ចនៅក្រុមហ៊ុនអ៉ិនធើម៉ាទ្រីដ បេវើរីច ខេមបូឌា ដើម្បីពិនិត្យមើលខ្សែចង្វាក់ផលិតកម្មរបស់ភេសជ្ជៈប៉ូវកម្លាំងឆេមពាន និងថប់អាប់ ដល់ក្រុមហ៊ុនផ្ទាល់តែម្តង ក្រោមការដឹកនាំសម្របសម្រួលដោយលោកស្រីឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុនអ៉ិនធើម៉ាទ្រីដ បេវើរីច ខេមបូឌា ផ្ទាល់តែម្តង។

ក្នុងឱកាសដឹកនាំMISS PLANET INTERNATIONAL ចុះទស្សនកិច្ចសែចង្វាក់ផលិតកម្មរបស់ភេសជ្ជៈប៉ូវកម្លាំងឆេមពាន និងថប់អាប់លោកស្រីឧកញ៉ា សុខ សុភាព ក៏បានណែនាំអំពីដំណើរការផលិតភេសជ្ជៈប៉ូវកម្លាំងដែលជាផលិតផលពេញនិយមក្នុងឆ្នាំ២០២៣នេះ និងបានថ្លែងអគុណដល់ MISS PLANET INTERNATIONAL ដែលបានមកទស្សនកិច្ចមើលខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនអ៉ិនធើម៉ាទ្រីដ បេវើរីច ខេមបូឌាផងដែរ៕