(ឡុងដ៍)៖ អតីតកីឡាករ និងអ្នកចាត់ការបណ្តោះអាសន្នក្លិបស្ករគ្រាប់ Everton លោក Duncan Ferguson ត្រូវបានតែងតាំងជាគ្រូបង្គោលក្លិប Forest Green Rovers។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅ League One ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២៣។

Ferguson ធ្លាប់ធ្វើជាជំនួយការអ្នកចាត់ការជាច្រើនរូបនៅក្លិប Everton ហើយក៏ធ្លាប់ធ្វើជាអ្នកចាត់ការបណ្តោះអាសសន្នក្នុងក្លិបដែលមានមូលដ្ឋាននៅទីក្រុង London នេះចំនួន ២លើកផងដែរ ដោយលោកជាមនុស្សម្នាក់ស្ថិតក្នុងចំណោមអ្នកដទៃដែលត្រូវបានគេរំពឹងថា នឹងជាប់ពាក់ព័ន្ធនឹងតួនាទីជាអ្នកចាត់ការនៅក្លិប Everton បន្ទាប់ពីការបណ្តេញចេញអ្នកចាត់ការ Frank Lampard កាលពីដើមសប្តាហ៍នេះ។

ការតែងតាំងនាពេលនេះ គឺជាតួនាទីជាអ្នកចាត់ការពេញម៉ោងលើកដំបូងរបស់លោក Ferguson ក្នុងនាមជាអតីតខ្សែប្រយុទ្ធសញ្ជាតិស្កុតឡេន។ លោកបានជំនួសតំណែងលោក Ian Burchnall ដែលត្រូវបានបណ្តេញចេញពីតួនាទីកាលពីថ្ងៃពុធសប្តាហ៍នេះ៕