(ឡុងដ៍)៖ តុលាការអង់គ្លេស បានធ្វើការផាកពិន័យខ្សែបម្រើក្លិប Newcastle United កីឡាករ Joelinton ជាទឹកប្រាក់ចំនួន ២៩,០០០ផោន (៣៦,០០០ដុល្លារ) ពីបទបើកបរក្នុងស្ថានភាពស្រវឹង និងត្រូវបានហាមឃាត់ពីការបើកបររយៈពេល ១២ខែទៀតផង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ ត្រូវបានបញ្ឈប់ពីការបើកបរកាលពីវេលាព្រឹកថ្ងៃទី១២ ខែមករា។ ប៉ូលិស Northumbria Police បានចោទប្រកាន់ Joelinton បន្ទាប់ពីរកឃើញថា លើសជាតិអាល់កុល។

ការហាមឃាត់បើកបរលើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ អាចនឹងត្រូវបានកាត់បន្ថយមកត្រឹម ៩ខែវិញ ប្រសិនបើលោកបានបញ្ចប់វគ្គស្តារនីតិសម្បទា៕