(ចិន)៖ តារាសម្ដែងហុងកុង Donnie Yen ដែលមហាជនទូទៅនៅក្នុងប្រទេសកម្ពុជាស្គាល់ថា កុំកុំ បាននិយាយថា លោកនឹងបន្តផលិតខ្សែភាពយន្តបែបប្រភេទ Action រហូតដល់ទស្សនិកជនធុញទ្រាន់ នឹងការឃើញលោកសម្ដែងនៅក្នុងរឿង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

តារាប្រុសវ័យ ៥៩ឆ្នាំរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Ming Pao Daily News របស់ហុងកុងដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍នេះ។ Yen ដែលត្រូវបានគេដឹងថា មានភាពល្បីល្បាញតាមរយៈភាពយន្ត បញ្ចេញក្បាច់កុងហ្វូរដ៏ពេញនិយម (២០០៨ ដល់២០១៩) បានបង្កើតខ្សែភាពយន្តបែប Action អស់រយៈពេលជាង ៤០ឆ្នាំមកហើយ ប៉ុន្តែបានរងរបួសមួយរយៈ។ តារារូបនេះបាននិយាយថា លោកបានពិចារណាផ្លាស់ប្តូរទៅភាពយន្ត ដែលមិនមែនបែប Action ប៉ុន្តែមានអារម្មណ៍ថា ទីផ្សារមិនទាន់រួចរាល់សម្រាប់លោក ដើម្បីធ្វើដូច្នេះទេ។

គួរជម្រាបថា តារាសម្តែង កុំកុំ Donnie Yen គឺជាតារាសម្តែងមួយរូបដែលទទួលបានភាពជោគជ័យខ្លាំងទៅលើវិស័យសិល្បៈ ដោយកន្លងមកលោកបានបង្ហាញខ្លួន ក្នុងភាពយន្តល្បីៗជាច្រើនដូចជា XXX: Return of Xander Cage Rogue One: A Star Wars Story និង IP Man ជាដើម៕