(រ៉ូម)៖ លោក Jose Mourinho មានបំណងចង់ត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញនៅរដូវកាលក្រោយ បន្ទាប់ពីខកចិត្តជាមួយក្លិប Roma របស់អ៉ីតាលី ចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុ។ នេះបើតាមប្រភពពី Daily Mail នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

គួររំលឹកផងថា បុរសសញ្ជាតិព័រទុយហ្គាល់ខាងលើនេះធ្លាប់ដឹកនាំក្រុមនៅលីគអង់គ្លេស Premier League មានដូចជា តោខៀវ Chelsea, Manchester United និង Tottenham Hotspur ដ្បិតបច្ចុប្បន្ន Chelsea កំពុងជួបវិបត្តិការប្រជែងក្រោមការដឹកនាំដោយលោក Graham Potter ប៉ុន្តែក្លិបនៅតែគាំទ្រលោកជាបន្តទៀត។

លោក Mourinho កំពុងដឹកនាំក្រុម Roma លេងក្នុងរដូវកាលនេះ ឈរនៅលេខរៀងទី៥ ជាបណ្តោះអាសន្ននៃពានលីគ Serie A។

សូមបញ្ជាក់ផងថា លោក Jose ធ្លាប់បានដឹកនាំ Chelsea ២លើកមកហើយ ដោយបានឈ្នះពាន Premier League ៣លើកផងដែរ និងដឹកនាំក្រុម Man United ឈ្នះពាន UEFA Europa League ខណៈភ្នាក់ងារតំណាងរបស់លោក នឹងស្វែករកកន្លែងទំនេរនៅ Stamford Bridge ឡើងវិញជាលើកទី៣ ទៀតផង៕