(បរទេស)៖ Conor McGregor កីឡាករប្រដាល់ក្នុងទ្រុង UFC បានថ្លែងដោយមានភ្ជាប់វីដេអូនៅលើបណ្តាញ Instagram ថា រូបលោកបានគេចផុតពីការបាត់បង់ជីវិត នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ឡានបុកកង់នាពេលថ្មីៗនេះ។

លោកថា «មានរថយន្តមួយបានបោះពួយយ៉ាងលឿនបានមកកៀរកង់របស់ខ្ញុំ នៅពេលអ្នកបើកបរមិនបានឃើញខ្ញុំដួលនោះឡើយ ក្នុងគ្រាដែលមិនមានរបួសធ្ងន់ធ្ងរឡើយ។ អរគុណព្រះជាម្ចាស់ ដែលវាមិនទាន់ដល់ពេលដែលខ្ញុំត្រូវស្លាប់»

McGregor ដែលជាអ្នកប្រយុទ្ធដំបូងគេដែលបានកាន់កាប់ខ្សែក្រវាត់ពិភពលោក UFC ២ប្រភេទទម្ងន់ផ្សេងគ្នាបានយូរជាងគេ មិនទាន់បានឡើងប្រកួតណាមួយឡើយ គិតចាប់តាំងពីត្រូវបានគូប្រជែងកីឡាករអាមេរិក Dustin Poirier វាយបាក់ជើងកាលខែកក្កដា ឆ្នាំ២០២១ មក មុនពេលនាខែតុលា ឆ្នាំ២០២២ ប្រធាន UFC គឺលោក Dana White បានលុបឈ្មោះកីឡាករអន្តរជាតិអៀរឡង់ វ័យ ៣៤ឆ្នាំចេញពីសហព័ន្ធប្រឆាំងការប្រើប្រាស់សារធាតុញៀន (Usada) ដែលមានន័យថា McGregor នឹងមិនអាចចូលរួមទៀតបាននោះទេ។

ជាទូទៅតាមច្បាប់របស់ Usada កីឡាករ UFC ទាំងអស់ត្រូវតែធ្វើតេស្តជាប់ ២លើកយ៉ាងតិចគ្មានសារធាតុញៀនក្នុងរយៈពេល ៦ខែ មុនពេលឡើងប្រកួតម្តងៗ៕